បវរកញ្ញាហុងកុងឆ្នាំ ២០១២ មានរូបរាងមិនលេចធ្លោប៉ុន្មាននោះទេ ដូច្នេះ នាងតែងត្រូវបានគេរិះគន់ជាបន្ដបន្ទាប់ថា សម្រស់របស់នាងកើតឡើងដោយសារ​ កាំបិទ និងកន្ដ្រៃ។

width=433

បន្ទាប់ពីបានគ្រងមកុដបវរកញ្ញាឯកហុងកុងភ្លាម Carat Cheung ក៏ត្រូវប្រឈមមុខនឹងពាក្យចចាមអារ៉ាមជាច្រើន ស្ដីពីបញ្ហាផ្ទាល់ខ្លួន ក៏ដូចជាបញ្ហាក្នុងពេលសម្រេចលទ្ធផលចុងក្រោយនៃការប្រកួតបវរកញ្ញាហុងកុងឆ្នាំ ២០១២។

width=437

បញ្ហាខាងលើនេះ បានកន្លងទៅមិនយូរប៉ុន្មាន Carat Cheung ក៏ចាប់ផ្ដើម ទទួលការរិះគន់យ៉ាងខ្លាំងក្លាអំពីសម្រស់របស់នាង។ ប្រភពព័ត៌មាននិយាយថា Carat Cheung ទទួលបានសម្រស់ស្រស់ស្អាតជាងមុន និងទទួលបានតំណែងម្ចាស់មកុដបវរកញ្ញាឯងហុងកុង គឺដោយសារតែការកែសម្ផស្ស។

Trương

Carat Cheung មុន និងក្រោយការកែសម្ផស្ស​ (រូបថត ពីអ្នករិះគន់)

ទោះជាយ៉ាងនេះក្ដី នៅក្នុងកិច្ចសម្ភាសមួយ Carat Cheung ច្រានចោលការចោទប្រកាន់ខាងលើ។ នាងថ្លែងថា ៖ អ្នកទាំងឡាយប្រហែលជាមិនជឿលើអ្វីដែលខ្ញុំបកស្រាយនោះទេ ក៏ប៉ុន្ដែ សកម្មភាព និងពេលវេលានឹងបកស្រាយពីបញ្ហានេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ NS