កាលពីថ្ងៃទី ១២មករា កន្លងទៅ រាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាអាមេរិក ឆ្នាំ ២០១៣ ត្រូវបានធ្វើឡើងនៅតំបន់លំហែកាយ Planet Hollywood, Las Vegas​ ដោយមានបេក្ខនារីចំនួនជាង ៥០ នាក់បានចូលរួម។ រាត្រីនេះ គេបានរកឃើញស្រីស្អាតជាងគេ គឺនាង Mallory Hytes Haganអាយុ ២៣ឆ្នាំ មកពី Brooklyn, New York។ ចំណែកតំណែងបវរកញ្ញាលេខពីរ និងលេខបី បានទៅលើស្រីស្អាតមកពីរដ្ឋ   South Carolina គឺនាង Ali Rogers និង នាង Alicia Clifton មកពីរដ្ឋ Oklahoma ។
Mallory ត្រូវបានគេសរសើរថា ជាបេក្ខនារីដែលមានចំណេះដឹង និងសំដែងបានល្អបំផុត។  នៅពេលត្រូវបានសួរពីបញ្ហាអំពើហិង្សាដែលទាក់ទឹននឹងសាលារៀន  ដែលកំពុងកើតមានឡើងនៅអាមេរិក ៖ តើអ្នកយល់យ៉ាងណាចំពោះការបំពាក់អាវុធក្នុងសាលារៀន?។ Mallory   ឆ្លើយថា ៖ ប្រទេសមួយដែលមានសន្ដិភាព មិនគួរប្រើហិង្សា ទប់ទល់នឹងហិង្សានោះទេ។ទោះជាបែបនេះក្ដី បន្ទាប់ពីត្រូវបានគេជ្រើសរើសជាបវរកញ្ញាឯកអាមេរិក ២០១៣ ស្រីស្អាតរូបនេះក៏ទទួលរងនូវការរិះគន់ពីសាធារណជនយ៉ាងច្រើន។ មនុស្សមួយចំនួនយល់ថា   Mallory  មានរូបរាងធាត់ និងមិនគួរឱ្យចាប់អារម្មណ៍ នៅពេលនាងសំដែងក្នុងឈុតប៊ីគីនី។ ចំណែកជើងទាំងពីរបស់នាងក៏ធំៗ ហើយក្បាលពោះក៏សម្បូរខ្លាញ់ផងដែរ។   រីឯផ្ទៃមុខរបស់ Mallory   ក៏ហាក់ដូចជាចាស់ជាង បើធៀបនឹងអាយុ ២៣ឆ្នាំរបស់នាង។
width=367
width=371width=373
ដោយ ៖ សីហាប្រភព ៖ k14