ទាំង Russia ទាំងអាមេរិក សុទ្ធសឹងតែមានស្ថានីយអវកាសផ្ទាល់ខ្លូននៅលើលំហរអាកាសហើយវាបានចោទជាបញ្ហាមួយធំចំពោះការដឹកជញ្ជូនសម្ភារៈផ្សេងៗពីផែនដីទៅកាន់ស្ថានីយអវកាស ព្រោះគេត្រូវចំណាយប្រាក់ប្រមាណជាង ១៦៧០០ $ សម្រាប់ការដឹកជញ្ជូនរបស់របរទម្ងន់ ១ គីឡូក្រាមពីផែនដីទៅទីអវកាស។/ដោយសាហេតុនេះហើយទើបគេសម្រេចចិត្តបង្កើតស្ថាប័នមួយឡើងដែលគេបានដាក់ឈ្មោះហៅថា International Space Elevator Consortium ហៅកាត់ថា ISEC ក្នុងគោលបំណងសិក្សាអំពីការសាងសង់ជណ្ដើរយន្តឡើងទៅកាន់ទីអវកាស សាងសង់់ដើម្បីជាផ្លូវដឹកជញ្ជូនរបស់របរ ក៏ដូជជាដឹកអវកាសយានិក ដើម្បីឡើងទៅកាន់អវកាស ព្រោះតែការដឹកជញ្ជូនតាមយានអវកាសវាថ្លៃពេក។

/ជណ្ដើរយន្តអវកាសនេះត្រូវបានគេសិក្សាក្នុងប្រវែង ១០០,០០០ គីឡូម៉ែត្រពីផែនដីទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ វាគ្រាន់តែជាការស្រមើស្រមៃសិនតែប៉ុណ្ណោះ តែប្រសិនបើវាអាចក្លាយជាការពិតនោះវានឹងអាចបន្ថយចំណាយបានច្រើន ដោយក្នុងនោះគេរំពឹងថាប្រសិនបើជណ្ដើរនេះ ពិតជាអាចធ្វើទៅរួចបានមែននោះ ការដឹកជញ្ជូននឹងត្រូវចំណាយអស់ប្រមាណជាង ១០០ ដុល្លា ក្នុងមួយគីឡូក្រាម។ ចំណែកឯបញ្ហាធំរបស់កម្មវិធីនេះគឺ គេនៅសិក្សាមើលថា តើត្រូវសាងសង់វាដោយរបៀបណា បើផែនដីវិលបែបនេះនោះ?

/

ដោយ៖ ម៉ូកាប្រភពពី៖ BBC