តាសំ និងតាសុខ បានអង្គុយផឹកស្រា នៅក្រោមដើមស្វាយមុខផ្ទះ ។ ពេលស្រវឹងរៀងៗខ្លួន ហើយតាសំ ក៏និយាយទៅកាន់តាសុខ តាសំ៖ បើថ្ងៃណាមួយតាឯង ចាក់កន្ទុយលេខ ត្រូវរង្វាន់ធំបង្អស់ តើតាឯងយកលុយទៅធ្វើអ្វី ៕ តាសុខ៖ ខ្ញុំនឹងយកលុយទៅ ទិញដី១០ហិកតាទុក! ចុះបើតាឯងវិញ តើយកលុយទៅធ្វើអ្វីដែរ? តាសំ៖ ខ្ញុំនឹងយកលុយទិញគោ ១០០ក្បាល ចិញ្ចឹម ។
តាសុខ៖ អូហ៍! គោដល់ទៅ ១០០ក្បាល យកទៅចិញ្ចឹមទុកកន្លែងណាអស់ទៅ បើច្រើនម្លឹងៗនោះ? តាសំ៖ យកពួកវា ទៅចិញ្ចឹមលើដី ១០ហិកតារបស់តាឯងហ្នឹង ។ តាសុខ៖ អត់បានទេ បើគោវាអាចម៍ច្រើន នាំអោយប្រៃដីខ្ញុំអស់ ...។ តាសំ៖ អើ! ប្រៃអី ប្រៃទៅ មិនមែនដីម៉ែឳខ្ញុំឯណា ។ តាសុខ ,,, យើស! តាឯងនេះ ចំជាអត់ដឹងអីមែន ខ្ញុំនឹងប្រដៅតាឯងអោយដឹងដៃម្តង ! ក្រោយពីតាចាស់ទាំង២កើត ជម្លោះវាយតប់គ្នា អស់មួយសន្ទះ តាសំ ក៏ស្រែកឡើង តាសំ៖ អូយ! បែកមុខខ្ញុំ អស់ហើយ ! មិនទាន់ទិញផង ត្រូវចាស់ដៃទៅហើយ ។ តាសុខ៖ អូយ! ខ្ញុំក៏ពកក្បាលអស់ដែរ !!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke