/

គ្រាប់បាល់របស់កីឡាករ Toby Alderweireld ដែលជួយអោយ Tottenham Hotspur ឈ្នះទៅលើ Arsenal ដែលជាក្តីសង្ឃឹមទៅលេងនៅ វគ្គ European Qualification.

Arsenal បាននាំមុខក្នុងនាទី ទី១៦ ក្នុងតង់ទីមួយ ដែលរកគ្រាប់បាល់បានយ៉ាងល្អដោយ Alexandre Lacazette ដែលទាត់ចូលទៅជ្រុងខាងឆ្វេងនៃសំណាញ់ទី ក្នុង ចម្ងាយ 18,2ម៉ែត្រ។

/

ការនាំមុខរបស់​ Arsenal បានត្រឹមតែ​ ៧០ វិនាទីតែប៉ុន្នោះ បន្ទាប់ពីខ្សែការពារកីឡាករ Sead Kolasinac បានធ្វើអោយធ្លោយរបូតបាល់ ដែលជាឱកាសរបស់ Son Heung-min ឆ្កឺះបាល់អួសដៃរបស់អ្នកចាំទី Arsenal Emiliano Martinez។

ក្រុមទាំងពីរបានធ្វើការដាក់សម្ពាធគ្នាទៅវិញទៅមក។​ Ben Davies បានស៊ុតពីចម្ងាយហើយប៉ះដៃអ្នកចាំទី Martinez ទៅប៉ះរបាទី ខណះដែល កីឡាករ Pierre-Emerick Aubameyang ទាត់បាល់ខុសទៅខាងក្រៅទីបន្ទាប់ពីការសំរាក។

/

ការសំរាចត្រូវបានមកដល់នៅពេលដែល សល់ ៩នាទី ហើយកីឡាករ Son លើកបាល់ជ្រុងហើយ កីឡាករ Alderweireld តែតមួយក្បាលចូលទី។​

Spurs បានឡើងទៅលេខរៀងទី ៨​ ដែលនៅលើ Arsenal ជាមួយនិង ៥២ ពន្ទុ ហើយចាញ់ពុងរបស់ Wolverhampton Wanders 3 ពុង៕

ប្រែសំរួល៖ ជិន​ ស៊ីថា

ប្រភព៖ premierleague