ថៅកែក្រុមហ៊ុនម្នាក់ ដើរត្រួតពិនិត្យទំនិញ នៅក្នុងឃ្លាំង នៅពេលនោះគាត់ឃើញកម្មករម្នាក់ កំពុងតែពួននៅទីនោះ មើលទស្សនាវដ្ថី ថៅកែខឹងតូង មួយរំពេច រួចក៏សួរកម្មករនោះថា៖ប្រាក់ខែឯង មួយខែប៉ុន្មាន?
កម្មករ៖ ១០០ដុល្លាលោក! លឺដូច្នេះ ថៅកែនោះក៏ហៅ មេការ និងអ្នកគណនេយ្យ មកជួប ថៅកែ៖ គណនេយ្យ! ឆាប់យកលុយ ១០០ដុល្លា បើកអោយវា ហើយឈប់អោយវាមក ធ្វើការនៅទីនេះទៀត មេការ៖ ប៉ុន្តែ ! គេជា... ថៅកែ៖ ឈប់និយាយ ! (គាត់គំហកអោយមេការ) កម្មករម្នាក់នោះ បានទទួលលុយ ១០០ដុល្លាដើរចេញដោយ ទឹកមុខញញឹមញញែម ថោកែ៖ ងាកទៅសួរមេការ ! និយាយអញ្ចឹងអាម្នាក់អម្បាញ់មិញ វាធ្វើការនៅផ្នែកណាដែរ មេការ៖ បាទ! លោកថៅកែ វាជាបុគ្គលិកជញ្ចូនឥវ៉ាន់ មកពីក្រុមហ៊ុនផ្សេង វាទើបតែយកទំនិញ មកដល់ក្រុមហ៊ុនយើង អម្បាញ់មិញនេះ ថៅកែ៖ ពុទ្វោ !ខាតអស់ ១០០ដុល្លារអញ!៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke