ថ្មីៗនេះកាសែតរបស់ចិនដ៏ល្បី ដែលមានឈ្មោះថា Home Apple Daily បានចុះផ្សាយព័ត៌មានទិន្នន័យមួយ អំពីតារាចំរៀងរបស់តៃវ៉ាន់ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ។ អ្វីដែលទស្ស-និកជនភ្ញាក់ផ្អើលនោះគឺ តារាចំរៀងដ៏ល្បី Jay Chou មិនស្ថិតនៅលេខ ១​ឡើយ ។

Luoលើកនេះតារាដែលជាប់ឈ្មោះថា មានទ្រព្យសម្បត្តិច្រើនជាងគេនោះគឺ Show Luo យកលេខ១ និង Jolin Tsai យកលេក ៣ ចំណែក Jay Chou វិញធ្លាក់ទៅលេខ ៣ ។ Luo កាលពីឆ្នាំមុនមានការផ្សាយពាណិជ្ជកម្ម ១៧ ដងធ្វើជាអ្នករៀបចំកម្មវិធី ៣០ ដងនិងធ្វើជាពិធីករអ្នកតំណាង១០ ដង សរុបមកទទួលបានប្រាក់ចំណូលរហូតដល់ទៅ ៦១១ លានដុល្លារតៃវ៉ាន់ ។

Luoបន្ទាប់ពី Luo គឺតារាចំរៀងស្រី ដែលមានឈ្មោះបោះសំលេងជាយូរណាស់មកហើយគឺ JolinTsai ។ Jolin ឆ្នាំមុនទទួលប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ១៦ ដងនិងចូលរួមកម្មវិធីធំៗ៣៦ កម្មវិធីដែលបង្ហើតប្រាក់ចំណូលបាន ៥៨៧ លានដុល្លារតៃវ៉ាន់ ។

Luoចំណែកតារាចំរៀងដ៏ល្បីរបស់តៃវ៉ាន់ ដែលគេបានសង្ឃឹមថា ជាតារាចំរៀងដែលនឹងជាប់លេខ១ វិញនោះបែជាមិនជាប់ទៅវិញនោះគឺ Jay Chou ដែលរកបានប្រាក់ចំណូល ៥៥៩ លានដុល្លារតៃវ៉ាន់ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14