ថៃ ៖ ក្រោយពីត្រូវម្តាយរបស់នាង Mint chalida តបសារថា លោកគឺជាមនុស្សរំខាន ស្រាប់តែបុរសវ័យ ៤០ ម្នាក់ដែលតាមចែចង់តារាថៃរូបនេះ ធ្វើឲ្យលោកយ៉ាងខ្លាំង ។ 

អ្វីដែលគួរឲ្យខ្លាចជាងនេះគឺ បុរសមិនស្គាល់មុខម្នាក់នោះ បានទៅដល់ផ្ទះតារាស្រីវ័យ ២៤ រូបនេះ ព្រមទាំងចាក់សោរផ្ទះរបស់នាង ។ បន្ទាប់ពីនោះលោកបានផ្ញើរសារទៅនាង Mint chalida ថា នាងនឹងជួបរឿងអាក្រក់ជាងនេះទៅទៀតកលើកក្រោយ ។​

ក្រោយមកទៀត តួស្រីក្នុងរឿង សុភាពបុរសរុនណាភី សម្រេចចិត្តប្តឹងប៉ូលីស និងរៀបរាប់អំពីការគំរាមគំហែងនោះ ហើយនៅទីបំផុតបុរសចំណាស់ក៏ត្រូវចាប់ខ្លួន នៅក្នុងហាងកាហ្វេនៅក្បែរផ្ទះនាង Mint chalida តែម្តង ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thairath