បោយជាទីសំណព្វចិត្ត របស់លោកស័កិ្ត៥ ម្នាក់ បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័កិ្ត ៥ បានក្រឡេកឃើញសម ស្លាបព្រា វាមិនសូវជាស្អាតក៏ឱ្យបោយ យកទៅលាងចេញ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ ហើយយកមកវិញ តែក្នុងរយៈពេល ខ្លី ព្រោះវេលាទទួលទានដល់ហើយ ដោយខំលាង អោយស្អាតថែមទៀតផង។ ស្រាប់តែនៅមិនពេញ ចិត្តលោកនាយទៀត
បោយ៖ បាទ! លាងរួចហើយ លោកនាយ លោកស័ក្តិ ៥៖ អីក៏លាងលឿងម្ល៉េះ? ...មិនស្អាតទេ ទៅ!យកទៅលាងម្តងទៀត ។ ស្រាប់តែលើកនេះ បោយដើរចេញទៅសំងំ ឯផ្ទះបាយបាត់ឡើងយូរទើបចេញមកវិញ បោយ៖ លាងម្តងទៀតរួចហើយ លោកនាយ ។ លោកស័ក្តិ ៥៖ អ៊ី! លាងយូរអឹចឹងទើបស្អាត៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke