ក្រុម B.A.P ដ៏ល្បីបានសម្រេចចិត្តថាចេញផ្សាយអាល់ប៊ុមទោល Stop It ហើយ។ ក្រោយពេលដែលក្រុមតារាចម្រៀងបុរសនេះបានចេញផ្សាយវីដេអូខ្លី និងរូបភាពជាច្រើនមកនោះពួកគេបានចេញផ្សាយវីដេអូបទចម្រៀង Stop It ដែលស្រីៗរង់ចាំយូរណាស់មកហើយ។/ជាមួយគ្នានេះផងដែរក៏នៅមានបទចម្រៀង ២ បទថ្មីផ្សេងទៀតដែលក្រុមនេះនឹងត្រូវបានដាក់ក្នុងអាល់ប៊ុមទោលថ្មីរបស់គេ។ ហើយនៅថ្ងៃទី ២៧ នេះផងដែរ B.A.P នឹងធ្វើកម្មវិធីរួមជាមួយប្រិយមិត្តជាលើកដំបូងរបស់គេផងដែរ ដើម្បីអោយក្រុមនេះមានភាពសិ្នតស្នាលជាមួយប្រិយមិត្ត៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop