Dan Maurer វ័យ ៣៩ឆ្នាំ រស់នៅក្នុងរដ្ឋ Michigan អាមេរិក ធ្លាប់ត្រូវបានគេស្គាល់ថា ជាបុរសដែលមានពងស្វាសយក្ស មានទម្ងន់ដល់ ៤៥គីឡូក្រាម។ ដោយទទួលបានប្រាក់ជំនួយមនុស្សធម៌ពីអ្នកភូមិ ចុងក្រោយ Dan Maurer ជាបុរសដែលមានពងស្វាសទម្ងន់ដល់ទៅ ៤៥គីឡូក្រាម ក៏បានចូលមន្ទីរពេទ្យ ដើម្បីវះកាត់។

/

រឿងរ៉ាវរបស់លោក Maurer ត្រូវបានគេដឹង ចាប់តាំងពីចុងខែមិថុនា ឆ្នាំ ២០១៤ ក្រោយពីគាត់សម្រេចចិត្តសុំជំនួយមនុស្សធម៌។ ទំព័រ New York Daily News ឱ្យដឹងថា ពងស្វាសរបស់បុរសនេះ ធំឡើង នៅពេលគាត់មានអាយុ ជិត ៣០ឆ្នាំ។

/

ការ​ហាត់​ប្រាណ មិន​បាន​ធ្វើ​ឱ្យ​ពង​ស្វាស​របស់ Maurer ឈប់​រីក​ធំ​​នោះ​ទេ

 

ក្រោយមក វាក៏នៅតែបន្តរីកធំឡើងមិនឈប់ឈរ បើទោះបីគាត់ហាត់ប្រាណយ៉ាងទៀងទាត់។ មកដល់ថ្ងៃមួយ Maurer បានមើលឯកសារស្ដីអំពីបុរសមានពងស្វាសធំ  ទម្ងន់ ៦០គីឡូក្រាម Wesley Warren Jr បានស្លាប់ដោយសារជម្ងឺបេះដូងទើប Maurer ដឹងថា ខ្លួនមានជម្ងឺហើមពងស្វាស scrotal lymphedema ។

/

Maurer បាន​ធូរ​ស្រាល​ក្នុង​ខ្លួន​ ក្រោយ​ការ​វះកាត់

 

ដោយសារតែថវិកាដែលក្រុមគ្រួសារមាន មិនទាន់គ្រប់គ្រាន់សម្រាប់ការវះកាត់ ដូច្នេះ Maurer ក៏សម្រេចចិត្ត អំពាវនាវសុំជំនួយផ្នែកមនុស្សធម៌ ដោយទាក់ទងសុំជំនួយពីក្រុមអ្នកសារព័ត៌មាន។ ការអំពាវនាវបស់ Maurer ទទួលបានលទ្ធផលល្អ គាត់ប្រមូលបានប្រាក់មនុស្សធម៌ជាង ២៨.០០០ដុល្លារអាមេរិក។

/

លោក Maurer​ និង​ភរិយា អាច​បន្ត​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន បន្ទាប់​ពី​បាន​វះកាត់

ពេលនេះ Maurer បានរួចផុតពីការរង់ចាំសេចក្ដីស្លាប់ ដោយបានវះកាត់ចោលនូវសាច់ដុះដ៏ធំនេះ។ ក្រោយពីបានទទួលជោគជ័យ ក្នុងការព្យាបាលជម្ងឺ Maurer សង្ឃឹមថា ខ្លួនអាចនឹងធ្វើអ្វីមួយ ដើម្បីជួយដល់បណ្ដាមនុស្សដែលមានជម្ងឺដូចខ្លួន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail