គេហទំព័រ GSMArena បានឱ្យដឹងថា Huawei P8 Lite 2017 ត្រូវបានបំពាក់ប្រូសេសឺរ Kirin 655 អេក្រង់ 5.2 inch full HD, RAM 3 GB, អង្គចងចាំក្នុង 32 GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 7.0 Nougat, ថ្មមានថាមពល 3.000 mAh។

ស្មាតហ្វូន P8 Lite 2017 របស់ក្រុមហ៊ុន Huawei មានកាមេរ៉ាក្រោយ 12 MP និងកាមេរ៉ាមុខ ទំហំ8 MP។

តាមគម្រោង Huawei P8 Lite 2017 នឹងត្រូវបានដាក់លក់ក្នុងប្រទេសមួយចំនួននៅអឺរ៉ុប នាចុងខែនេះ ក្នុងតម្លៃ ២៣៩អឺរ៉ូ ប្រហែល ២៥៤ដុល្លារអាមេរិក។
ប្រែសម្រួល ៖ តារាប្រភព ៖ GSMArena