បុរសម្នាក់ចង់ទិញរថយន្តមែរសឺដេសធុនទំនើប តែស្តាយលុយមិនចង់ចំណាយច្រើន ទើបចេះតែទ្រាំជិះរថយន្តក្រុងមួយខែហើយមួយខែទៀត ។ ថ្ងៃមួយលឺដំណឹងថូនី មិត្តរួម ថ្នាក់កាលពីតូចស្លាប់ដោយចែដន្យ គាត់ភ្ញាក់ខ្លួនខ្លាចស្លាប់មុនពេលបានប្រើរថយន្ត ក៏ប្រញាប់ចំណាយលុយទិញរថយន្ត មែរសឺដែស ដែលទំនើបមួយគ្រឿង ។ ដឹងអីគាត់ទិញរថយន្តមានមួយថ្ងៃ ស្រាប់តែមិត្តម្នាក់ទៀត ទូរស័ព្ទមកសួរៈ 

/- នែ, បងឯងដឹងដំណឹងថូនីស្លាប់ទេ? -​ថីមិនដឹង ! ខ្ញុំដឹងតាំងពីសប្តាហ៏មុនម្លេះ ។ - ចុះដឹងថាស្លាប់ដោយសារអីទេ ? - អូ, រឿងហ្នឹងអត់ដឹងសោះ ។ ចុះវាស្លាប់ដោយសារអីដែរ ? - វាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៏ ព្រោះវាទើបតែទិញរថយន្តមែរសឺដែសទំនើបមួយគ្រឿង, ពេលបើករថយន្តនោះដើរលេងក៏ជួបគ្រោះថ្នាក់តែម្តង៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke