សម័យកាលកាន់តែជឿនលឿន បណ្តាញទាក់ទង ជាពិសេសបណ្តាញសង្គម ក៏កាន់តែជឿនលឿនជាងមុនទៅទៀត ។ បណ្តាញសង្គមដែលមានដូចជា Facebook, Twitter, Tumblr ជាដើមកំពុងតែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំង ។ ជាមួយគ្នានោះដែរ តារាៗទាំងស្រីទាំងប្រុស ក៏ចូលចិត្តប្រើបាស់វាដែរ ដើម្បីផ្តល់ដំណឹង, ផ្សាយពាណិជ្ជកម្ម និងរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ខ្លួន ហើយតារាខ្លះទៀត ក៏ប្រើប្រាស់វាដើម្បីជាកន្លែង បែកបាក់ស្នេហាផងដែរ ។

-Miley Cyrus និងគូដណ្ដឹង Liam Hemsworth ត្រូវបានគេដឹងថា ពួកគេបែកគ្នាដោយគ្រាន់តែចុចUnfollowed គ្នាទៅវិញទៅមកនៅក្នុងបណ្តាញ Twitter ដើម្បីជាសញ្ញាថាពួកគេ បែកគ្នាហើយ ។

Miley-Chanelle Hayes និង Jack Tweed  ក៏បែកគ្នានៅលើ Twitter ផងដែរ ដោយវាយប្រហារគ្នាផ្អើលពេញ Twitter តែម្តង ។ ការវាយប្រហារនោះមានដូចជា លើករឿងចាស់ និងចំណុចអវិជ្ជមានរបស់ខ្លួនទៅវិញទៅមកជាដើម ។

Jack-Chantelle Houghton និង Alex Reid បែកគ្នាតាម Twitter ព្រោះតែ Chantelle បានរកឃើញថាAlex លួចមានស្រីក្រៅដោយ សារក្នុងទូរស័ព្ទរបស់ Alex ។ Chantelle បានហែក កកាយរឿងរបស់ Alex មកទាំងអស់នៅលើ Twitter ។

Alex-Rita Ora និង Rob Kardashian បែកគ្នតាម Twitter ពេលដែល Rob បានដឹងថា Rita បានលួចទៅមានទំនាក់ទំនងជាមួយនិង ប្រុសៗជាច្រើនទៀត ក្នុងពេលដែល នាងកំពុងតែទាក់ទងជាមួយRob ។ Rob ក៏បានជះរឿងទាំងឡាយ របស់ Rita Ora នៅលើ Twitter ផងដែរ ។

Rob-Justin Bieber and Selena Gomez គឺជាស្នេហាភ្លើងចំបើង របស់តារាក្មេងៗ ដែលយើងពិបាកតាមដានណាស់ តែពួកគេតែងតែបញ្ចេញអារម្មណ៍តាម Twitter និងបទថ្មីរបស់ពួកគេ ។ ហើយពេលដែលបែកគ្នា Justin Bieber ក៏សរសេរអំពីបទបែកបាក់ តាម Twitter ដែរ ៕

width=470

 

ដោយ ៖ លីលីប្រភព ៖ mirror