ចម្លែកៗ ៖ គូស្នេហ៍មួយគូ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីកញ្ចក់ដែលពួកគេបានផ្អែករួមគ្នា ​​  អំឡុងពេលរួមភេទនោះ​    បានបែកភ្លាមមួយរំពេច  ជាហេតុធ្វើអោយពួកគេធា្លក់ចុះមកក្រោមស្លាប់   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានប្លែកបរទេស  ដឹមីរ័រ  ដែលទើបតែបានចេញផ្សាយ  កាលពីពេលកន្លងទៅនេះ។

លើសពីនេះទៅទៀត    ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីដែលជាសោកនាដកម្ម មិនដែលធ្លាប់មានខាងលើនេះបានកើតឡើងនៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិនយ៉ាងណាមិញ ភ្លាមៗនោះ កាលដែលបានដឹងឭ  នូវរឿងដែលស្ទើរតែមិនគួរអោយជឿនេះហើយ     ក្រុមបុគ្គលិកជួយសង្គ្រោះចិន  ក៏បានទៅដល់កន្លែងកើតហេតុ  ដើម្បីធ្វើការជូយសង្គ្រោះ តែជាអកុសលគូស្នេហ៍ដែលមិនទាន់ស្គាល់អត្តសញ្ញាណមួយនេះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

width=443

គួររំឭកផងដែរថា បើយោងតាមរបាយការណ៍   ក្នុងស្រុកមួយបញ្ជាក់អោយដឹងថា គូស្នេហ៍មួយគូនេះ  បានសំរេចចិត្តក្នុងការបើកសង្គ្រាមសឹករួមគ្នា  (សិច) នៅក្បែរបង្អួច ដោយផ្អែកលើកញ្ចក់បែបនេះ   ក៏ព្រោះតែពួកគេចង់ប្តូរបរិយាស អោយមានភាពស្រស់ស្រាយ និងត្រជាក់ ស្របពេលដែលអាកាសធាតុនៅក្នុងក្រុង Wuhan មានសភាពក្តៅហែង។

ដោយឡែក   ទីភ្នាក់ងារសារព័ត៌មានដដែលបន្ថែមថា  រាល់បង្អួចនៅក្នុងសំណង់អាគារក្នុងក្រុងមួយនេះ បើនិយាយពីកញ្ចក់វិញ មិនមានគុណភាពទៅតាមស្តង់ដានោះទេ៕

 ដោយ ៖ រិទ្ធី ប្រភព ៖ ដឹមីរ័រ