បាល់យក្សនេះត្រូវបានគេបង្កើតឡើងដើម្បីដោះមីន  ដោយឲ្យវារមាលទៅតាមខ្យល់លើ ផ្ទៃដីដែលមានមីន ហើយកិនទៅលើមីនឲ្យផ្ទុះតែម្តង។  វាឋិតនីក្នុងការសាកល្បង តែវិធីនេះពិតជាអាចជួយអាយុជីវិតមនុស្សបានជាច្រើនពាន់អ្នក។

តាមពិតទៅបាល់យ៉ាងសាមញ្ញនេះត្រូវបានធ្វើឡើងពី  ឬស្សី   ដែក  និងផ្លាស្ទិក ដែលជារបស់ថោកៗ  តែមានប្រសិទ្ធិភាពអាចកំចាត់មីនច្រើនជាង  ៤គ្រាប់  ក្នុងមួយបាល់យក្សនេះ។ បាល់យក្សនេះត្រូវបានបំពាក់ដោយ ឧបករណ៍  GPS  សំរាប់បង្ហាញប្រាប់ពីទីតាំងដែលបានដោះមីនរួចទៀតផង។

បាល់យក្សនេះគឺជាគំនិតរបស់ លោក​ Massoud Hassani កាលពីកុមារភាពវ័យ  ១៤ឆ្នាំ ស្របពេលដែលរូបលោករស់នៅជាមួយសង្គ្រាម អាហ្គានីស្ថាន  ដែលបន្សល់ទុកនូវមីនប្រហែល ៣០លាន ច្រើនជាងចំនួនប្រជាជនដែលមានត្រឹមតែ ២៦លាននាក់។

លោក Massoud Hassani កំពុងសាកល្បងដំណើរការបាល់នេះ  ហើយលោកបាននិយាយថា នឹងរិះរកមធ្យោបាយបង្កើតវាឲ្យធំជាងនេះ ២០ដង៕

width=457

width=458

width=234width=224

ដោយ៖ រិនដូ

ប្រភព៖ dailymail