តើអ្នកជាញឹកញាប់ អេះស្បែកក្បាលដ៏រមាស់ របស់អ្នកមែនទេ? វាពិតជាគួរឱ្យខ្មាស់អៀនណាស់ប្រសិនបើ អ្នកតែងតែ អេះក្បាលនៅកន្លែងសាធារណៈ ដោយសារតែស្បែកក្បាលរមាស់ ឬមានអង្គែ។ បញ្ហាទាំងនេះ គឺបណ្តាលមកពី ស្បែកក្បាលស្ងួត មានជាតិប្រេង និងប្រើប្រាស់សាប៊ូមិនត្រូវនិងស្បែកក្បាល។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចជួយកំចាត់អង្គែ និង ស្បែកក្បាលរមាស់ យ៉ាងឆាប់រហ័ស។

ទឹកក្រូចឆ្មារ៖ អាចជួយព្យាបាល ស្បែកក្បាលរមាស់ និង ស្បែកក្បាលស្ងួត ពីព្រោះ ក្រូចឆ្មារមានសារធាតុម្យ៉ាង ដែលអាចជួយ កំចាត់មេរោគ នៅលើស្បែកក្បាល បានយ៉ាងប្រសើរ។ ជាពិសេស សំរាប់ព្យាបាលស្បែកក្បាល មានអង្គែ។
វិធីព្យាបាល៖ សូមយកទឹកក្រូចឆ្មារស្រស់ៗ លាបនៅលើស្បែកក្បាលរបស់អ្នក ទុករយៈពេល៥នាទី បន្ទាប់មក លាងសំអាត ស្បែកក្បាលរបស់អ្នក ជាមួយនឹងសាប៊ូកក់សក់។ ប្រសិនបើស្បែកក្បាលរបស់អ្នក គ្មានអង្គែនោះទេ សូមលាយទឹកក្រូចឆ្មារ ជាមួយនឹងទឹកធម្មតា រួចលាបស្បែកក្បាលតាមធម្មតា។
ម្យ៉ាងវិញទៀត អ្នកអាច លាយទឹកក្រូចឆ្មារ ជាមួយនឹងទឹកដោះគោជូរ រួចលាប នៅលើស្បែកក្បាល ទុករយៈពេល ២ ទៅ ៣នាទី មុននឹងកក់សក់ ជាមួយសាប៊ូ។ ព្យាបាលតាមវិធីនេះ រាល់ថ្ងៃ រហូតស្បែកក្បាលបាត់រមាស់ និង ស្បែកក្បាលបាត់ស្ងួត។
ប្រទាលកន្ទុយក្រពើ៖ ជ័រប្រទាលកន្ទុយក្រពើ មានផ្ទុកនូវសារធាតុ moisturizing propertiesដែលមានអាចជួយ កំចាត់ស្បែកក្បាលស្ងួត និង ស្បែកក្បាលមានអង្គែ បានយ៉ាងឆាប់រហ័សដោយមិនប៉ះពាល់ ដល់ស្បែកក្បាល។
វិធីប្រើប្រាស់៖ សូមយកទឹកជ័រប្រទាលកន្ទុយក្រពើស្រស់ លាបនៅលើស្បែកក្បាល ដោយប្រើម្រាមដៃម៉ាស្សាថ្មមៗ ទុករយៈពេល ១០ទៅ១៥នាទី បន្ទាប់មក លាងសំអាតស្បែកក្បាលរបស់អ្នក ជាមួយនឹងសាប៊ូកក់សក់ ដែលមានជាតិហឺរ ឬ ក្រហាយតិចៗ ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ top10homeremedies.