មិនគួរអោយជឿ ៖ ក្រុមវេជ្ជបណ្ឌិត បានធ្វើការវះកាត់យកចេញនូវខ្មៅដៃពីក្នុងក្បាលបុរសម្នាក់ បន្ទាប់ពីគាត់បានរស់នៅ ខណៈមានវាដល់ទៅ ១៥ ឆ្នាំក្នុងក្បាល ដោយមិនខ្លួន នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេស spy ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

បុរសវ័យ ២៤ ឆ្នាំរូបនេះ   ត្រូវបានគេជឿថា  បានរងរបួសកាលពីកុមារភាព​ ដែលជាហេតុនាំអោយខ្មៅដៃមួយនោះ  បានបង្កប់ជាប់   នៅក្នុងលលាដ៍ក្បាលរបស់គាត់។ ជាច្រើនឆ្នាំបន្ទាប់មក   បន្ទាប់ពីមានការឈឺចាប់ក្បាល  ផ្តាសាយ ក៏ដូចឈឺភ្នែកនោះ  បុរសជនជាតិអាហ្វានីស្ថាន សុំមិនបញ្ជេញឈ្មោះរូបនេះ ក៏សំរេចចិត្តទៅជួបវេជ្ជបណ្ឌិត។

width=434

បន្ទាប់ពីធ្វើការស្គេន កាលពីអំឡុងឆ្នាំ ២០១១ មន្ទីរពេទ្យសកលវិទ្យាល័យ Aachen (Aac-hen University Hospital) មានទីតាំងក្នុងប្រទេស អាល្លីម៉ង់ បានបញ្ជាក់អោយដឹង ពួកគេបានរកឃើញខ្មៅដែ ប្រវែង ១០ ស.ម នៅក្នុងលលាដ៏ក្បាលរបស់គាត់។

លើសពីនេះ    ប្រភពសារព័ត៌មានដដែល បន្ថែមអោយដឹងផងដែរថា  បន្ទាប់ពីមានការវះកាត់ ដែលប្រកបទៅដោយជោគជ័យ  បុរសម្នាក់នោះ ត្រូវបានសម្រាកព្យាបាល និង មិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតនោះទេ។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Mathias Brandstaedter អ្នកនាំពាក្យផ្ទាល់របស់មន្ទីរពេទ្យអះអាងអោយដឹងថា​​​​     អ្វីៗនឹងបានជាក់ច្បាស់  ខណៈពេលដែលនឹងមានសន្និសិទកាសែតវេជ្ជសាស្រ្តមួយ នាសប្តាហ៍នេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ mirror