ភ្នំពេញ៖ តារាចម្រៀងកំពុងតែ ល្បីល្បាញជាបណ្ដើរ ប្រចាំផលិតកម្ម ភ្លេងរីខដ លោក ម៉ានិត កន្លងមក មហាជនដែលនិយម ទស្សនាប្រព័ន្ធ Youtube បានស្គាល់យ៉ាងច្បាស់ចំពោះ តារាចម្រៀងសម្បូរសាច់រូបនេះ ដោយសារលោក ជាតារាចម្រៀងដែល មានទេពកោសល្យរួចជាស្រេច ដោយអាចនិពន្ធ បានទាំងសាច់ភ្លេង នឹងទំនុកច្រៀង ហើយថែមទាំងដឹកនាំ សម្ដែងខារ៉ាអូខេ បានល្អទៀតផង ។

ជាមួយទឹកដមសំនៀងដ៏ផ្អែមល្ហែម អត្ថន័យប្លែកៗក្នុងបទចម្រៀង នាំឲ្យយុរវ័យជាច្រើនពាន់នាក់ បានចូលទៅទស្សនា និងស្ដាប់នូវបទចម្រៀង របស់លោក ក្នុងបណ្ដាញ internet Youtube ហើយមហាជនមិនតិចទេ ដែលចង់ស្គាល់រូបរាង មុខមាត់ពិតរបស់តារាចម្រៀង ដែលពោរពេញ ដោយទេពកោសល្យរូបនេះ។

លោក ម៉ានិត បានចូលសិល្បៈ ច្រើនឆ្នាំមកហើយ តែដំបូងឡើយលោក ជាសមាកជិកនៃ ក្រុមតារាចម្រៀងបុរស sun rise ដែលជាអ្នកនិពន្ធ ចម្រៀងនឹងសាច់ភ្លេង កាលនោះមិនសូវជាទទួល ការគាំទ្រច្រើនណាស់ណានោះទេ ។ ក្រោយៗមក ម៉ានិតក៏បានថតជា ចម្រៀងរួចក៏បង្ហោះក្នុង youtube ដោយសារទទួលការគាំទ្រច្រើន លោកក៏ថតជាវិដេអូបន្ថែមទៀត ។ ក្រោយមកទៀត លោកក៏កាន់តែលេចធ្លោរទ្វេដង រហូតដល់ផលិតកម្ម ភ្លេងរីខដ៍ចាប់អារម្មណ៍ អញ្ជើញលោកចូលច្រៀង ក្នុងផលិតកម្ម និងមានតួនាទីជា អ្នកនិពន្ធមួយរូបផងដែរ ។

ប្រភពពីអ្នកសិល្បៈម្នាក់បានខ្សឹបប្រាប់ LookingTODAY ថា លោក ម៉ានិត ជាចៅប្រុសបង្កើតរបស់ អ្នកនិពន្ធនឹង ដឹកនាំរឿងដ៏ល្បី គឺ អ្នកស្រី ពាន់ ភួងបុប្ផា ដែលកាន់តែប ញ្ជាក់ឲ្យឃើញថា រូបគេពិតជាឈាមជ័រ អ្នកសិល្បៈមែន ទើបលោកមានសមត្ថភាព ដូចជាលោកយាយ របស់លោក។

ជំនួបផ្ទាល់ជាមួយ lookingTODAY ម៉ានិត បានរៀបរាប់ប្រាប់ថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានចូលក្នុងផលិតកម្មថ្មី ហើយទទួលបាន ប្រជាប្រិយភាពលឿនបែបនេះ ។ លោកនឹងប្រឹងប្រែង ព្យាយាមបន្តទៀត ដើម្បីកុំឲ្យទស្សនិកជនខកចិត្ត លើរូបលោក ហើយនៅវ៉ុលក្រោយៗទៀត លោកនឹងចាប់ដៃគូជាមួយ ស្រីស្អាត លាង សុផាឡែន វិញម្ដង ដើម្បីបង្កើតជាទស្សនីយភាពថ្មី កុំឲ្យមានភាពច្រំដែល ។ ចំណែករឿងស្នេហាវិញ លោកមិនទាន់មានទេ ម្យ៉ាងលោកទើបតែមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះ ។

តារាចម្រៀងក្នុងផលិតកម្មថ្មីនេះ មានដល់ទៅ ១៤ រូប តែសម្រាប់លោក ម៉ានិត វិញ គឺជាតារាច្រៀង ដែលលេចធ្លោជាងគេ ពោល គឺលេចធ្លោតាំងពីមិនទាន់ ចូលផលិតកម្ម ភ្លេងរីខដមកម្ល៉េះ ដូចនេះមិនដឹងថា ផលិតកម្មយោងលោក ឬលោកយោង ផលិតកម្មវិញនោះទេ ៕

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល