
ក្មេងស្រីម្នាក់មានអាយុ៦ឆ្នាំ បានស្នាក់នៅមន្ទីរពេទ្យChachoengsao ដោយសារមានជំងឺស្បែកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យមានការបារម្មណ៍ថា អាចកើតមានឡើងនៃការឆ្លងរោគស្បែកដែលយើងមិនដឹង មនុស្សជាច្រើនរស់នៅប្រទេសវៀតណាមបានទៅព្យាបាលនៅប្រទេសថៃ។ការឆ្លងជំងឺរោគស្បែកបានសំលាប់មនុស្ស១៩នាក់និងធ្វើឲ្យប៉ះពាល់ដល់មនុស្សច្រើនជាង១៧០នាក់ទៀតនៅក្នុងខេត្តQuang Ngai ប្រទេសវៀតណាម។ទោះបីយ៉ាងនេះក្តី ឪពុកម្តាយនាងអៈអាងថា កូនស្រីរបស់ពួកគេ គឺមិនមានឈ្មោះបានបង្ហាញ ថាត្រូវទៅព្យាបាលនៅក្រៅប្រទេសទេ។ រោគសញ្ញានាងបានចាប់ផ្តើមចេញស្នាមអុជក្រហមតូចៗលើបាតជើង រាលដាលទៅលើជើង និងបាតដៃរបស់នាងដែលឪពុកម្តាយនាងគិតថាគ្រាន់ជាការប្រតិកម្មស្បែក ជាបន្ទាលត្រអាកដែលនៅស្បែក។ ប៉ុន្តែស្ថានភាពជំងឺនាងមិនបានធូរស្រាលទេ បន្ទាប់ពីបានលេបថ្នាំព្យាបាលជំងឺបន្ទាលត្រអាក។ នាងធ្លាប់បាននាំទៅមន្ទីរព្យាបាលរោគមួយនៅថ្ងៃសៅរ៍ ហើយគ្រូពេទ្យនិយាយថា នាងមានជំងឺនេះឆ្លងពីញាតិលោហិតតៗគ្នា និង សើ្នសុំឲ្យនាងទៅស្នាក់នៅមន្ទីរពេទ្យChachoengsao។ នាងស្ថិតនៅក្រោមការថែរក្សារបស់លោកវិជ្ចបណ្ឌិតJaruphat Wiboonkullaphan ដែលមិនទាន់រកឃើញនូវមុខសញ្ញានៃជំងឺនាងនៅឡើយទេ។ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោកWitthaya Buranasiri និយាយពីម្សិលមិញថា គាត់ស្នើសុំឲ្យមន្ទីរពេទ្យទាំងអស់បន្តការមើលថែរក្សាដោយយកចិត្តទុក្ខដាក់បំផុតលើជំងឺដែលកើតមានឡើងក្នុងប្រទេសវៀតណាម។ រដ្ឋមន្រ្តីបានប្រាប់ទៅមន្ទីរពេទ្យទូទាំងប្រទេសឲ្យធ្វើរបាយការណ៍ទៅក្រសួងបើសិនពួកគេបានរកឃើញនូវរោគសញ្ញា។ ប្រធានមន្ទីរគ្រប់គ្រងជំងឺលោកPornthep Siriwanarangsan បានសំដែងការព្រួយបារម្មណ៍នៃការកើតមានឡើងក្នុងប្រទេសថៃ និយាយថា ជំងឺនេះគឺបានរកឃើញថា មានតែនៅក្នុងតំបន់នៃប្រទេសវៀតណាមទេ។
ដោយៈ វណ្ណៈប្រភពៈ bangkokpost