/Meng Caixiu ក្មេងស្រីអាយុ ១២ ឆ្នាំដែលជាអ្នកស្រុកខែត្រ Guizhou ប្រទេសចិនជាក្មេងស្រីម្នាក់ដែលទទួលរងទុកពីជំងឺដែលមើលមិនជានាំអោយពោះរបស់ក្មេងស្រីនេះចេះតែធំទៅៗ ដូចជាស្រ្តីមានផ្ទៃពោះ តែក្មេងម្នាក់នេះមិនមែនកំពុងតែមានផ្ទៃពោះសម្រាលកូននោះទេ គឹគេមានបញ្ហាទឹកក្នុងថ្លើមដែលធ្វើអោយពោះរបស់នាងធំទៅៗ។ ថ្លើមរបស់នាងមានប្រហោងប្លោកដែលមានទឹកពេញនាំអោយប៉ះពាល់ដល់ពោះរបស់នាងកាន់តែធំទៅៗជារៀងរាល់ថ្ងៃ។ មូលនីធិសង្រ្គោះអ្នកជំងឺថ្លើមអាមេរិកបានប្រាប់អោយដឹងចំពោះបញ្ហានេះថាអ្នកជំងឺដែលមានបញ្ហានេះមិនដែលមាននោះតេហើយយើងមិនអាចពិចារណាក្នុងការយកគេមកព្យាបាលបែបពិសោធន៍បានឡើយតែប្រសិនបើទុកវាបែបនេះនោះវាអាចមានគ្រោះថ្នាក់ធ្ងន់!សម្រាប់ក្មេងស្រីម្នាក់នេះវិញនាងមានបញ្ហានេះតាំងពីនាងមានអាយុ ១ ខួបមកម្លេះបើតាមប្រភពព័ត៌មានពី CCTV របស់ចិនបានប្រាប់អោយដឹងថា ឪពុក ម្ដាយ របស់នាងកំពុងតែដុនដាបព្រោះពួកគេបានចំណាយគ្រប់កាក់គ្រប់សេនដែលគេបានសន្សំទាំងអស់ដើម្បីព្យាបាលជំងឺកូន ហើយពេលនេះក៏កំពុងតែធ្លាក់ចូលទៅក្នុងអន្លុងនៃបំណុលផងដែរ ពួកគាត់នៅតែព្យាយាមក្នុងការរកពេទ្យព្យាបាលទោះបីជាគ្រូពេទ្យបានប្រាប់ថាគ្មានសង្ឃឹមនឹងជាក៏ដោយ។

ដោយ៖ វឌ្ឍនាប្រភពពី៖ yourhealth