ថ្មីៗនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវមួយក្រុម បានជួយឱ្យមានការរកឃើញ ប្រូតេអ៊ីន មួយប្រភេទ ជួយកាត់បន្ថយការវិវឌ្ឍទៅរកភាពចាស់ ហើយអាចនាំឱ្យមនុស្ស រស់បានយូរអង្វែង ជាងធម្មតា។ក្រុមអ្នកស្រាវជ្រាវអាមេរិក បានរកឃើញប្រូតេអ៊ីនមួយប្រភេទ ដែលត្រូវបានគេហៅថា SIRT1។ របាយការណ៍ឱ្យដឹងថា ប្រភេទប្រូតេអ៊ីននេះ ជួយអូសបន្លាយអាយុកាល កែលំអសុខភាព កាត់បន្ថយកូលេស្ទេរ៉ូល ព្រមទាំងអាចជៀសវាងជម្ងឺទឹកនោមផ្អែមផងដែរ។

/

ការពិសោធ ដែលត្រូវបានធ្វើឡើង ដោយបណ្ដិត Rafael de Cabo នៃផ្នែកចាស់ជរា របស់មន្ទីរពេទ្យជាតិ បានពិសោធនូវប្រសិទ្ធិភាពរបស់ម៉ូលេគុលតូចមួយ សម្រាប់ដំណើរការ SIRT1 ដែលហៅថា SIRT1720 ទៅលើសុខភាព និងអាយុរបស់បណ្ដាកូនកណ្ដុរ ក្នុងបន្ទប់ពិសោធ។បណ្ឌិត Cabo ថ្លែងថា ៖ “យើងខ្ញុំបានឃើញថា SIRT1 បានធ្វើឱ្យកណ្ដុរទាំងនោះ មានអាយុច្រើនជាងមុន និងកែលំអសុខភាពរបស់វា នៅពេលវាមានរបបអាហារទៅតាមស្ដង់ដា”។ដោយសារតែ SIRT1 អាយុមធ្យមរបស់កណ្ដុរ អាចកើនឡើងដល់ ៨,៨%។ ប្រភេទប្រូតេអ៊ីននេះ បានកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ កែលំអមុខងារនៃបណ្ដាសាច់ដុំ។មិនត្រឹមតែប៉ុណ្ណោះ SRT1720 ក៏ជួយកាត់បន្ថយកម្រិតកូលេស្ដេរ៉ូលទាំងស្រុង និងកម្រិតកូលេស្ដេរ៉ូលLDL ការពារជម្ងឺបេះដូង។ វាក៏កែលំអកម្រិតនៃភាពងាយស្រួលក្នុងការស្រូបយក insulin ដែលជួយទប់ស្កាត់ជម្ងឺទឹកនោមផ្អែម។ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ទន្ទឹមនឹង SIRT1 ក៏នៅមាន SIRT2 ដែលមានមុខងារសំខាន់ ក្នុងការបំលែងជីវជាតិ។ ពួកវាចូលរួមក្នុងការព្យាបាល  DNA និងធ្វើឱ្យមានតុល្យភាពហ្សែន ដើម្បីជួយទប់ស្កាត់ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង និងមហារីក។បើទោះការពិសោធនេះ កំពុងអនុវត្តទៅលើកណ្ដុរ ប៉ុន្ដែវាក៏នឹងត្រូវបានគេពិសោធនៅលើមនុស្ស ក្នុងពេលឆាប់ៗខាងមុខ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH/Sciencedirect