យុវវ័យខ្មែរអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ច្រើនក៏ប៉ុន្តែយុវវ័យខ្មែរដែលអ្នកអានទាំងអស់គ្នាស្គាល់ភាគច្រើនគឺជាអ្នករស់នៅទីក្រុង មិនដែលបានក្រលេកទៅមើលតាជនបទទេមើលទៅ។ ថ្ងៃនេះយើងមានឯកសារខ្លីមួយមកជូនអ្នកទាំងអស់គ្នាហើយឯកសារខ្លីនេះគឺនិយាយពីយុវវ័យជនជាតិ គ្រឹង ដែលជាជនជាតិភាគតិចមួយនៅកម្ពុជា។/ធម្មតាមិនថាជាជនជាតិភាគតិច ឬជាអ្នកខែត្រ ឬជាអ្នកទីក្រុងនោះទេ គេទាំងអស់គ្នាគឺសុទ្ធសឹងតែជាយុវវ័យខ្មែរ ហើយពួកគេគ្រប់គ្នាគឺមានបរិបទនៃការរស់នៅខុសៗគ្នា សម្រាប់យុវវ័យជាជនជាតិ គ្រឹង នេះគឺគេសង្កេតឃើញមានវប្បធម៏មួយដែលប្លែកពីគេ គឺឪពុកត្រូវសាងសង់ខ្ទមស្នេហ៍សម្រាប់កូនស្រីជំទង់ ចូលទៅរស់នៅពេលយប់។/ក្មេងស្រីជំទង់អាយុ ១៥ ឆ្នាំឡើងទៅពួកគេត្រូវបានខ្ទមមួយដែលឪពុករបស់គេជាអ្នកសាងសង់អោយរស់នៅ ហើយពួកគេមានសិទ្ធិក្នុងការសម្រេចចិត្តយកបុរសជំទង់ណាម្នាក់មករូមភេទក្នុងខ្ទមស្នេហ៍នេះបានតាមចិត្ត។ នៅពេលព្រលប់ជាធម្មតាដែលយុវវ័យជនជាតិនេះចាប់ផ្ដើមលេងល្បែងប្រជាប្រិយរបស់គេតាមទម្លាប់ ប៉ុន្តែក្រោយមកពេលកាន់តែយប់ជ្រៅគេ តែងតែសង្កេតឃើញមានជ្រើសរើសដៃគូ រួមភេទពីសំណាក់នារីជំទង់ ជាធម្មតាក្មេងស្រីជាអ្នក ចូលទៅរង់ចាំក្នុងខ្ទមមុនហើយក្មេងប្រុស អាចចូលទៅតាមក្រោយ។ក្មេងស្រីជាអ្នកជ្រើសរើសដៃគូរួមភេទរបស់ខ្លួនផ្ទាល់ ដោយសួរពីប្រវត្តិ ប្រសិនបើនាងមិនពេញចិត្តជាមួយនឹងបុរសម្នាក់នោះទេ នាងនឹងមិនព្រមរួមភេទជាមួយឡើយ ហើយខាងប្រុសក៏មិនអាចមានសិទ្ធិក្នុងការចាប់បង្ខំបានដែរ គឺគេត្រូវចាកចេញជាបន្ទាន់។នេះគឺជាបរិបទនៃការរស់នៅមួយរបស់ជនជាតិ គ្រឹង ដែលរស់នៅក្នុងប្រទេសកម្ពុជា ទោះបីជាវាមានលក្ខណៈប្លែកក្ដី ក៏វាជាអ្ចីដែលអ្នកស្រុកអ្នកភូមិជនជាតិនេះ បានធ្វើមករាប់សិបឆ្នាំមកហើយ Camnews មិនមានគំនិតក្នុងការកែប្រែអ្វីនោះទេ គ្រាន់តែចង់នាំលោកអ្នកអោយបានស្គាល់វប្បធម៏ចម្លែកមួយនេះប៉ុណ្ណោះ ចុះលោកអ្នកគិតយ៉ាងណាចំពោះបរិបទនៃការរស់នៅបែបនេះ?

ដោយ៖ ម៉ូកាប្រភពពី៖ Youtube & Natgeo