កាលពីពេលថ្មីៗនេះ នៅប្រទេសចិន មានកម្មវិធីបង្ហាញម៉ូដមួយ ត្រូវបានគេរៀបចំធ្វើឡើង យ៉ាងអធិកអធម ប៉ុន្ដែកម្មវិធីនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងដោយសារតែអ្នកបង្ហាញម៉ូដត្រូវគេតម្រូវឱ្យឈរក្រោមធាតុអាកាសត្រជាក់។
កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅតំបន់ Qingdao ខេត្រ Shandong ប្រទេសចិន។ អ្នកបង្ហាញម៉ូដទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ត្រូវបានគណកម្មការតម្រូវឱ្យឈររាប់ម៉ោង នៅក្រោមអាកាសធាតុដ៏សែនត្រជាក់ ក្នុងឈុត ប៊ីគីនី។
ប្រការខាងលើនេះ ត្រូវបានមនុស្សជាច្រើនរិះគន់ ដោយពួកគេនិយាយថា វាមានផលប៉ះពាល់ដល់សុខភាព។ ទោះជាយ៉ាងណាក្ដី គណកម្មការបានបកស្រាយថា ការដែលពួកគេ តម្រូវឱ្យនារីអ្នកបង្ហាញម៉ូដធ្វើបែបនេះ គឺដើម្បីចង់បាននូវគុណភាពល្អតែប៉ុណ្ណោះ។


ដោយ ៖ សីហាប្រភព ៖ k14