ទស្សនិកជនច្បាស់ជាបានដឹងហើយថា តារាចំរៀងស្រី Katy Perry ទើបតែចេញបទថ្មី ប្រជែងជាមួយនិង Lady Gaga ដែលមានចំណងជើងថា Roar ។ បទថ្មីនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែវីដេអូមានភាពច្នៃប្រឌិត ។ តែថ្មីៗនេះ នាងត្រូវបានគេចោទប្រកាន់ថា យកគំនិតរបស់បទមួយ មកចំលងច្នៃទៅជាបទ Roar នេះ ។
Katy Perry ត្រូវបានគេចោទប្រកាន់ថា បទថ្មី Roar របស់នាង ស្តាប់ទៅមានភាពស្រដៀង និងបទរបស់ Sara Bareilles ដែលមានចំណងជើងថា Brave ។ ទស្សនិកជនបាន និយាយថា ទាំងរយៈពេលនៃបទចំរៀង និងភ្លេង គឺពិតជាស្រដៀងគ្នាខ្លាំងណាស់ ។ ទស្សនិកជន និយាយថាអាចបើកបទនេះ ក្នុងពេលតែមួយ ហើយចាំស្តាប់ពីភាពស្រដៀងគ្នា របស់បទទាំង ២ នេះបាន ។យើងមិនទាន់ដឹងថា វាជាការពិតឬ ក៏យ៉ាងណាឡើយតែ Katy Perry មិនទាន់មានប្រតិក្ម ជាមួយរឿងនេះនៅឡើយទេ ៕
ដោយ ៖ លីលីប្រភព ៖ eonline