ក្រុមមេប្រយោគទាមទារអោយបេក្ខនារី ដោះអាវទាំងអស់ក្នុងបំណងអាចអោយពួកគេវាស់វែង ក្បាលដើមទ្រូងទាំងពីរ នៅក្នុងការប្រកួតជ្រើសរើសស្រីស្អាតនៅចិន។
ពិធីប្រឡងជ្រើសរើសស្រីស្អាត ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ Campus Model របស់ចិន ត្រូវបានសាធារណជនរិះគន់យ៉ាងខ្លាំង នៅពេលក្រុមមេប្រយោគទាមទារអោយបេក្ខនារី ដោះអាវទាំងអស់ក្នុងបំណងអាចអោយពួកគេវាស់វែង ក្បាលដើមទ្រូងទាំងពីរ ដើម្បីអោយដឹងថា តើត្រូវតាមស្ដង់ដាដែរ ឬអត់។
width=447
ក្រៅពីនេះ ក្រុមមេប្រយោគថែមទាំងទាមទារអោយមានរង្វង់ទាំងបីប្រកបដោយស្ដង់ដា។ ប្រការដែលគួរអោយចាប់អារម្មណ៍ គឺថា ពួកគេធ្វើការពិនិត្យមើលគម្លាតរវាង ក្បាលដើមទ្រូងតាមប្រព័ន្ធអ៊ីនធើរណែត។
width=444
រង្វាន់ដែលត្រូវបានប្រគល់អោយអ្នកឈ្នះ មានប្រាក់ចំនួនប្រហែល ១,៥០០ដុល្លារអាមេរិក។ក្រៅពីនេះ ពួកគេក៏មានឱកាសក្នុងការអញ្ជើញអោយចូលរួមថតកុនផងដែរ។ ប៉ុន្ដែ ការជ្រើសរើសនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លា។ អ្នកខ្លះនិយាយថា ៖ ប្រសិនជ្រើសរើសប្រុសស្អាត តើគេត្រូវវាស់វែង ប្រដាប់បន្ដពូជ ដែរមែនទេ?៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14