ចម្លែកៗ ៖ ក្តាមចម្លែក ដែលត្រូវបានគេប្រទះឃើញនៅឯប្រទេសសឹង្ហបុរីកាលពីពេលកន្លងទៅនេះ ត្រូវបានកំណត់ឈ្មោះថា ក្តាមខ្មោច  'ghostly crab'  បន្ទាប់ពីបានប្រទះឃើញនូវរូបលលាដ៏ក្បាលចម្លែក នៅលើស្នូករបស់វាទាំងសងខាង នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន  ដែលបានចេញផ្សាយដោយគេហទំព័រសឹង្ហបុរី singaporeseen ។

width=411

លើសពីនេះ  ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក្តាមនេះ   ត្រូវបានទិញយកមកពីទីផ្សារ​​  ដោយពលរដ្ឋសឹង្ហបុរីមួយរូប រួចក៏បានផ្តិតយករូបភាពដ៏ចម្លែកនេះ    ដោយបានបង្ហោះចូល ទៅក្នុងប្រព័ន្ធអ៊ិនធើណេត ក៏ដូចជា   បណ្តាញទំនាក់ទំនងសង្គម   ខណៈទទួលបានការចាប់អារម្មណ៍  ក៏ដូចជាភាពភ្ញាក់ផ្អើលជាខ្លាំងផងដែរនោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen