មិនគួរអោយជឿ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសអោយដឹងថា បុរសជាស្វាមីម្នាក់ បានច្រឡំលក់ចិញ្ចៀនភរិយារបស់ខ្លួនដែលមានតម្លៃដល់ទៅ២៣,០០០​ដុល្លារដោយអចេតនា ក្នុងតម្លៃជាសាច់ប្រាក់ត្រឹមតែ ១០ ដុល្លារតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា  រឿងហេតុអចេតនាមួយនេះ ​  អាចកើតមានឡើងដោយសារតែ នារីជាភរិយាឈ្មោះ Racquel Cloutier  បានយកចិញ្ចៀន ដែលមានតម្លៃថ្លៃមួយវង់នោះ  ទៅលាក់នៅក្នុងប្រអប់ដាក់នាឡិកា      ដោយដាក់អោយឆ្ងាយពីដៃកូនប្រុសភ្លោះរពិស ទាំងពីររបស់នាង ខណៈទៅសម្រាលកូនទីប្រាំនៅឯមន្ទីរពេទ្យ។

width=446

ដោយឡែក   អំឡុងពេលនៃការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ  បុរសជាស្វាមីបានយកឥវ៉ាន់របស់ខ្លួន  ទៅលក់ឡៃឡុង   ( garage sale ) ស្របពេលដែលមានមនុស្សបានទទួលទិញយកប្រអប់នាឡិកានោះ ក្នុងតម្លៃទឹកប្រាក់ត្រឹមតែ ១០ ដុល្លារ។

មួយថ្ងៃក្រោយមក ស្រ្តីជាភរិយា ដែលទើបតែបានចេញពីមន្ទីរពេទ្យ បានដឹងថា ប្រអប់នោះបានបាត់ទៅហើយ ទើបសួរស្វាមីរបស់ខ្លួន   ថាគាត់យកវាទៅណា ?  រំពេចនោះ  នាងបានស្រែកទ្រហ៊ោយំ  បន្ទាប់ពីទទួលបានចម្លើយ ពីស្វាមីរបស់នាងថា ​ គាត់បានលក់វាបាត់ទៅហើយ។  (តាមពិតទៅ បុរសជាស្វាមី មិនបានដឹងថា មានចិញ្ចៀននៅក្នុងប្រអប់នោះទេ) ។

ដោយឡែក     បុរសជាស្វាមីក៏បានបញ្ចាក់ថា   អញ្ជឹងតើ  បានជាមានស្រ្តីម្នាក់ទទួលទិញវាដោយភាពស្ទាក់ស្ទើរកាលពីគ្រានោះ ។ នាង Racquel ដែលត្រូវជាភរិយា  នៅតែមានសុទិដ្ឋិនិយម ដោយសង្ឃឹមថា នឹងមាននរណាម្នាក់បញ្ជូនវាមកវិញ បើសិនជាអ្នកពិតជាមានភាពស្មោះត្រង់មែននោះ មេត្តានាំវាត្រលប់មកវិញផង ព្រោះវាគឺជារឿងអចេតនានោះទេ ៕

ដោយ ៖ ពិសីប្រភព ៖ spy