ហូឡង់៖ យោងតាមការសិក្សាទៅលើគម្ពីប៊ីប នៃសាសនាសាសនាយេស៊ូក្នុងការសាងសង់សំណង់ឈើ លោក Johan Huibers បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ពោលគឺគាត់បានសាងសង់ទូកដ៏មួយ ដោយមិនបាច់ប្រើកម្លាំងម៉ាស៊ីន តែអាចបណ្ដែតលើផ្ទៃបានយ៉ាងសុវត្ថិភាព។
លោក Huiber រស់នៅប៉ែកខាងត្រូងនៃប្រទេសហូឡង់ ជាជាងដែលបានចូលរួមធ្វើទូកនេះបានអោយដឹងថា បើគិតតាមគម្ពីប៊ីប ទូកនេះគឺមានប្រវែង ៣០០ហត្ថ ទំហំ ៥០ហត្ថ និងកម្ពស់ ៣0ហត្ថ។ តែបើគិតតាមខ្នាតរង្វាស់ពេលបច្ចុប្បន្ន ទូកនេះមានទំហំដល់ទៅ 450 feet ឯណ្ណោះ។លោក Huiber បានបន្ដថា វាពិតជាទូកឈើ ដ៏ធំអស្ចារ្យ ដែលស្ទើរមិនធ្លាប់មានពីមុនមក។
តាមការអោយដឹងពីលោក Johan បានអោយដឹងថា ជារៀងរាល់ថ្ងៃ ក៏មានភ្ងៀវទេសចរណ៍ចូលមកកំសាន្ដលើទឹកនេះផងដែរ។ ពោលគឺមនុស្សមកពីគ្រប់ទិសទី បានមកគយគន់ទេសភាពដ៏ស្រស់ស្អាតនៃដងទន្លេ Dordrecht ។ ជាមួយគ្នានេះដែរ គេក៏បានស្ងើចសរសើរពីភាពប៉ិនប្រសប់នៃការធ្វើទូកនេះផងដែរ។ នេះជាវីដេអូរក្លីបរៀបរាប់ពីការធ្វើទូកនេះ សូមចុចដើម្បីបានមើល។
ដោយ៖ កុសលប្រភព៖ sky