អារ៉ាប់៖ បើតាមការអោយដឹងពីពត៌មាន ដេលីមែលកាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា សំណង់សូនទឹកដ៏ស្កឹមស្កៃមួយ ត្រូវបានសាងសង់ជិតរូចរូចហើយ ដែលសំណង់នេះស្ថិតនៅចំកណ្ដាលកោះមួយ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។

width=457

បើតាមការអោយដឹងពីក្រុមអ្នកវិស្វករ គឺលោក Yameth Alash បានអោយដឹងថា សំណង់អាគារមួយនេះ ត្រូវបានសាងសង់អស់រយៈពេលជិត ១ឆ្នាំហើយ។ អាគារនេះ ត្រូវបានរចនាឡើងនៅលើកោះ 'Yas Island' នៃទីក្រុង Abu Dhabi​ ប្រទេសអារ៉ាប់។ លោកបានបន្ដថា អាគារនេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីប្រមាណជា ១៥ ហិកតា ដែលត្រូវបានចំណាយទឹកប្រាក់ប្រហែល ៦៥លានដុល្លារ។

width=457

width=457លោក Alash បានបន្ដថា សំណង់សូនទឹកនេះ ត្រូវបានរចនាឡើងដូច រចនាបថខ្មែរអញ្ចឹងពោលគឺ មានសត្វនាគអមជុំវិញ ហើយមានគូរទឹកដ៏ធំព័ទជុំវិញតែម្ដង។ Alash បាននិយាយថា គោលបំណងនៃការសាងសង់សំណង់នេះឡើង គឺចង់អោយមានការទាក់ទាញពីភ្ងៀវចូលទស្សនា ក៏ដូចជាចង់បង្ហាញពីភាពខ្លាំងនៃ ការសាងសង់អាគារមហិមា នៅលើពិភពលោកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាគារមួយនេះ នឹងបើកអោយប្រើបា្រស់នៅចុងឆ្នាំ ២០១២​ នេះផងដែរ។

ដោយ៖ រក្សាប្រភព៖ dailymail