នេះជាលើកដំបូងហើយ ដែលក្រុមអ្នកអភិរក្ស ថតបានសកម្មភាព ត្រីឆ្លាមបានឡែន លួចស៊ីត្រីក្នុងសំណាញ់របស់អ្នកនេសាទ នៅសមុទ្រឥណ្ដូនេស៊ី។
ត្រីឆ្លាមបាឡែន គឺជាប្រភេទត្រីធំ ដែលមានចរិតស្លូតបូត និងមិនចេះវាយប្រហារមនុស្សនោះទេដោយសារតែធ្មេញរបស់វាមិនដូចជាធ្មេញរបស់ត្រីឆ្លាម ម្យ៉ាងទៀត ចំណីសំខាន់បំផុតរបស់ត្រីត្រីឆ្លាមបាឡែន គឺសារ៉ាយសមុត្រ ដូច្នេះយើងអាចនិយាយបានថា វាជាប្រភេទត្រីស៊ីរុក្ខជាតិក្នុង ទឹក ជាអាហារ។

ប៉ុន្ដែក្នុងពេលថ្មីៗនេះ អ្នកអភិរក្ស នៅឥណ្ដូនេស៊ី ថតបានសកម្មភាពដ៏គួរអោយចាប់អារម្មណ៍របស់ ត្រីឆ្លាមបាឡែនមួយក្បាល។
ខ្សែវីដេអូនេះ ត្រូវគេថតនៅសមុទ្រ ក្នុងតំបន់អភិរក្សជាតិ Cendrawasih Bay។ ត្រីឆ្លាមបាឡែន(Whale shark )នៅខាងក្រៅសំណាញ់របស់អ្នកនេសាទ និងបានប្រើមាត់របស់វា ស្រូបយកកូនត្រីដែលនៅក្នុងសំណាញ់ នេះបើតាមការអោយដឹងពីទំព័រ Telegraph ។
ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា នេះគឺជាសកម្មភាពដ៏កម្រមួយរបស់ត្រីឆ្លាមបាឡែន ដែលមិនធ្លាប់បានឃើញពីមុនមក៕
ដោយ ៖ សូរីយ៉ាប្រភព ៖ YT/VE