ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវវិធីធម្មជាតិងាយៗ មួយចំនួន អាចថែរក្សាធ្មេញរបស់លោកអ្នក ឱ្យសភ្លឺរលោងបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកស្លឹកដើមដង្កៀបក្តាម ៦ ទៅ ៧ស្លឹក កិនឱ្យម៉ដ្ឋ លាយជាមួយនឹងម្ស៉ៅសំបកក្រូច ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើធ្មេញ ទុករយៈពេល ១៥នាទីរួចលាងសម្អាតធ្មេញចេញជាមួយនឹងទឹកធម្មតាជាការស្រេច។
វិធីទី២៖ សូមយកម្ស៉ៅ baking soda លាយជាមួយនឹងទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើធ្មេញ ទុករយៈពេល ៣នាទី បន្ទាប់មក ខ្ពុរទឹកក្នុងមាត់ លាងសម្អាតធ្មេញចេញ ជាការស្រេច។សូមថែរក្សាធ្មេញតាមវិធីនេះ ជារៀងរាល់យប់ មុនចូលគេ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda