តារាក្នុងស្រុក ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មកទល់នឹងពេលនេះមិនទាន់បានដឹងពីសភាពជំងឺរបស់ពិធីការិនី ហេង ម៉ារ៉ាឌី ថាតើ នាងមានភាពល្អប្រសើរឡើងវិញ ឬកាន់តែមានសភាពធ្ងន់ធ្ងរនោះឡើយ ក្រោយពេលដែលតារារូបនេះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសវៀតណាមដើម្បីធ្វើការសង្គ្រោះបន្ទាន់នោះ។
គួររំឭកផងដែរថា ពិធីការិនីដែលមានដើមទ្រូងធំសិចស៊ីនាង ហេង ម៉ារ៉ាឌី ត្រូវបានក្រុមគ្រួសាររបស់នាងផ្អើលឆោឡោទាំងសើងមមើង និងដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសវៀតណាមកាលពីវេលា ម៉ោងប្រមាណ ៣ ទាបភ្លឺ ថ្ងៃទី៣ ខែធ្នូ បន្ទាប់ពីអាការៈជំងឺរបស់នាងមានសភាពធ្ងន់ធ្ងរលើសពីសព្វមួយដង បន្ទាប់ពីនាងបានធ្លាក់ខ្លួនឈឺ អស់រយៈពេលមួយសប្តាហ៍កន្លងមក។

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា សាច់ញាតិរបស់តារារូបនេះ បានអោយដឹងនៅពេលអំឡុងពេលហេង ម៉ារ៉ាឌី ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យថា ហេង ម៉ារ៉ាឌី បានធ្លាក់ខ្លួនឈឺអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយគ្រូពេទ្យនៅកម្ពុជាបានពិនិត្យ និងប្រាប់ឲ្យដឹងថា នាងមានជំងឺរលាកក្រពះ និងស្អិតពោះវៀនកម្រិតធ្ងន់ធ្ងរ ហើយជាញឹកញយ ហេង ម៉ារ៉ាឌី តែងមានអាការៈចុកពោះ និងឈឺក្រពះ។បងប្អូនរបស់ពិធីការិនីអតីតកញ្ញាឯកសាប៊ូលុច្សនាង ហេង ម៉ារ៉ាឌី បានបន្តថា ក្រោយពេលជំងឺយាយីសុខភាពរបស់នាងអស់រយៈពេលមួយអាទិត្យ ជំងឺនេះទើបតែធ្វើទុកនាងយ៉ាងខ្លាំង កាលពីព្រឹកទាបភ្លឺថ្ងៃទី ៣ មិនអាចទ្រាំទ្របានដែលធ្វើឲ្យក្រុមគ្រួសារភ័យស្លន់ស្លោរ និង បានដឹកជញ្ជូននាងទៅកាន់ពេទ្យវៀតណាមភ្លាមៗតែម្តងដើម្បី ធ្វើការសង្គ្រោះបន្ទាន់នោះ៕
ដោយ ៖ ពិសីដកស្រង់អត្ថបទពី ៖ postkhmer