ព័ត៌មានអំពីការវិលត្រលប់ រួមស្នេហារវាង Selena និង Justin Bieber បានធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំង ទាំងសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុក ។ កាសែត The Sun បានចុះផ្សាយព័ត៌មានមួយថា មិត្តភក្តិរបស់ Selena ម្នាក់បាននិយាយពីរឿងរ៉ាវ ដែលទាក់ទងនឹងកាលវិលត្រលប់ រួបរួមស្នេហារបស់ Selena និង Justin វិញអោយទស្សនិកជនបានដឹង ។

/មិត្តភក្តិរបស់ Selena និយាយថានាង និង មិត្តផ្សេងទៀតបានព្យាយាមបំបែក Selena ចេញពីJustin តែ Justin នៅតែតាមនាងទោះបីជាក្នុងពេល ពូកគេបែកគ្នាក៏ដោយ ។ មិត្តភក្តិ Selenaបន្តថា Selena បានជួបប្រទះរឿងស្មុគស្មាញជាច្រើន ក្នុងពេលដែលនាងត្រូវជាមិត្តស្រីរបស់Justin Bieber ហើយយើងគិតថា នាងអាចរួចផុតពីដៃរបស់ Justin Bieber ទៅហើយបន្ទាប់ពីពួកគេបែកគ្នា តែ Justin Bieber នៅតែបន្តធ្វើការលួងលោម បន្ទន់ចិត្តិ Selena រហូតដល់មិត្តិភក្តិទាងអស់ចង់ឈប់រវល់ និង រឿងនោះតែពួកគេនៅតែខំប្រឹងជួយ Selena ។ មិត្តភក្តិរបស់នាងបន្តជាចុងក្រោយថា ស្នេហាវ័យក្មេងរបស់ Selena នាងតែងតែយំជាប់ជានិច្ច ហើយពួកគេពិតជាពិបាកចិត្តយ៉ាងខ្លាំង មិនដឹងថាពេលណា Justin Bieber ឈប់ធ្វើបាបនាងទេ ៕

/

 

ដោយ ៖ លីលីប្រភព ៖ k14