ថ្ងៃមួយ មានព្រលឹងបុរស ៣នាក់បានឡើងឋានសួគ៌ទាំងអស់គ្នា កំពុងឈរខាងមុខខ្លោងទ្វារឋានសួគ៌។ ទេវតាយាមទ្វារចេញមកប្រាប់ពួកគេថា ឋានសួគ៌សល់កន្លែងទំនេរតែមួយកន្លែងប៉ុណ្ណោះហេតុនេះហេតុនេះ ព្រះឥន្ទចង់ជ្រាប់ តើអ្នកទាំង3ស្លាប់ក្នុងស្ថានភាពបែបម៉េចដើម្បីព្រះអង្គសម្រេចជ្រើសរើសអ្នកណាស័ក្តិសមបានចូលទៅនៅកន្លែងទំនេរនោះ។

width=500បុរសទី១៖  ថ្ងៃមួយខ្ញុំបាទត្រឡប់ពី ធ្វើការវិញឃើញប្រពន្ធ កំពុងដេកលើគ្រែក្នុងស្ថានភាពទើបតែសប្បាយរួចថ្មីៗជាមួយសាហាយ។ ខ្ញុំក្តៅចិត្តណាស់ រុករកក្នុងផ្ទះ  តែមិនឃើញមានប្រុសណា លុះក្រលើកទៅយ៉ខាងក្រៅឃើញមានបាតដៃមួយកំពុងតែតោងជាប់គែមយ៉។

មិនបង្អង់យូរ ខ្ញុំបាទស្ទុះទៅយកពូថៅ សំពងចំបាតដៃឳ្យអាប្រុសនោះស្រែកអូយធ្លាក់ភីងចុះដី រួចខ្ញុំបានទៅលើកទូទឹកកក  បោះលើខ្លួនវាទៀត។   តាំងពីតូចដល់ធំ នោះជាលើកទីមួយដែលខ្ញុំបានសម្លាប់មនុស្ស ដោយសារភ្លើងប្រចណ្ឌឆួលឆេះខ្លាំងពេក  ហេតុនេះខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំង ក៏ស្លាប់ខ្លួនតាមក្រោយ។ នេះស្ថានភាពស្លាប់របស់ខ្ញុំបាទ។

បុរសទី២៖ ខ្ញុំបាទថ្ងៃនោះកំពុងលាបជញ្ជាំងផ្ទះអោយគេនៅជានទី៣៧ ស្រាប់តែរអិលជើងធ្លាក់ចុះក្រោម។ សំណាងដែរ  ធ្លាក់ដល់ជាន់ទី ២០ ខ្ញុំបាទតោងយ៉ផ្ទះជាប់ តែមិនយូរប៉ុន្មានពុំដឹងអាណាគេយកខ្នងពូថៅ   សំពងដៃខ្ញុំបាទ ធ្វើអោយខ្ញុំបាទធ្លាក់ចុះដល់ដីបាក់ជើងបាក់ឆ្អឹងជំនីរ   រួចថែមទាំងត្រូវ ទូទឹកកក   ធំមួយធ្លាក់ចំខ្លួនទៀត ស្ថានភាពបែបនេះកុំថាឡើយមនុស្ស សូម្បីតែដំរីក៏ស្លាប់ដែរ នេះជាស្ថានភាពស្លាប់របស់ខ្ញុំបាទ។ បុរសទី៣៖ ថ្ងៃនោះទើបតែបញ្ជប់ការសប្បាយជាមួយស្រីស្នេហ៏ ស្រាប់តែលឺនាងថាប្តីនាងមក។ ហេតុនេះខ្ញុំបាទម្នីម្នា ចូលពួនក្នុងទូទឹកកកដឹងស្រាប់ហើយក្នុងទូទឹកកកត្រជាក់យ៉ាងណា តែពេលនោះ ដោយភ័យពេកខ្ញុំបាទបែរជាបែកញើសទៅវិញ។ ខ្ញុំបាទទើបតែសម្ងំពួនបានបន្តិច ស្រាប់តែទូទឹកកកនោះហោះ។ វាហោះចេញពីផ្ទះ ហើយធ្លាក់ចុះដី  ធ្វើឱ្យខ្ញុំបាទបាក់ក នេះជាស្ថានភាពស្លាប់របស់ខ្ញុំបាទ៕

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ ឆាផ្សិត!-សំណើច រឿង៖ បងធម៌!-សំណើចរឿង៖ ឆ្មា មានទម្ងន់!
-សំណើច រឿង៖ ស្រីស្រស់ ដេញឡាន!-សំណើច រឿង៖ ខំផោមចង់ងាប់ គ្មានក្លិន!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke