បើយោងតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយកាលពីព្រឹកមិញនេះបានអោយដឹងថា តារាសម្តែងប្រុសរបស់ប្រទេសកូរ៉េខាងត្បូងគឺលោក  Lee Seung-kyu ​បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍បានអោយដឹងថា លោក Lee បានជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ  ខណៈពេលដែលគាត់កំពុងបើកបរ  ហើយមូលហេតុ  ដែលបានបណ្តាលអោយគាត់ស្លាប់នោះ គឺថា មកពីក្បាលរបស់គាត់បានប៉ះទង្គិចខ្លាំងពេក។

width=502      លោក  Lee Seung-kyu ដែលជាតារាសម្តែងប្រុសរបស់កូរ៉េខាងត្បូង នឹងមានវ័យ 30 ឆ្នាំ

លើសពីនេះទៅទៀតបើយោងតាមរបាយការណ៍របស់សារព័ត៌មានមួយនេះ ក៏បានបញ្ជាក់អោយដឹងថា តារាសម្តែងប្រុសជនជាតិកូរ៉េខាងត្បូង នឹងមានវ៨យ 30 ឆ្នាំរូបនេះ បានប្រឡូកចូលក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ 2000 មកម៉្លេះ ដែលក្រោយៗមក ក៏បានចូលរួមក្នុងការសម្តែងនូវខ្សែភាពយន្តផងដែរ ដែលនៅក្នុងនោះ រួមមានរឿង ៖ Queen Seondeok នឹង Yi San ជាដើម។

គួររំឮកផងដែរថា  គ្រោះថ្នាក់ចរាចរណ៍របស់តារាសម្តែងប្រុសរូបនេះ​   គឺជាគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយគេបង្អស់  ចាប់តាំងពី  ឆ្នាំ 2008 មក   ពោលគឺ កាលពីឆ្នាំ 2008 ក៏មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតផងដែរ គឺតារាសម្តែងប្រុសដែលមានឈ្មោះថា Kang Dae-sung ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Asiaone