សត្វឆ្មាដ៏រពិសមួយក្បាលបានល្បីឈ្មោះ ក្រោយពេលវាបានលួចរបស់របររាប់រយ ពីក្នុងសួន និងផ្ទះរបស់អ្នកជិតខាង។ មហាចោរឆ្មាមួយក្បាលនេះ ត្រូវបានអ្នកស្រុកដាក់ឈ្មោះឲ្យវាថាDenis។
លោកចោរជើងបួនមួយនេះ បានលួចរបស់របរគ្រប់ប្រភេទ យកមកផ្ទះរបស់វា។ ក្នុងរយះពេលជាង18ខែកន្លងមកនេះ មហាចោរ Denis បានលួចនូវរបស់របរមួយចំនួនរួមមាន កន្សែងងូតទឹក, ខោក្នុង, បាល់គ្រប់ប្រភេទ, ប៊ិចគូរគំនូរ, ស្បែកជើងគ្រប់ប្រភេទ, តុក្កតា និងរបស់របរផ្សេងៗជាច្រើនទៀត។
មហាចោរ Denis លួចរបស់មិនរើសមុខ
ឆ្មាសំបុរ.សខ្មៅនេះ ជាសត្វចិញ្ចឹមរបស់ស្រ្តី Lesley Newman នៅ Luton, Bedfordshire, ប្រទេសអង់គ្លេស។ ស្ត្រីLesley Newman អាយុ 49ឆ្នាំ បានមានអារម្មណ៍ខ្មាស់គេ និងត្រូវទុកធុងធំពីរនៅមុខផ្ទះដើម្បីដាក់នូវអ្វីដែល ឆ្មារបស់ខ្លួនលួចមក។ មកដល់ពេលនេះ របស់ធ្ងន់បំផុតដែល Dennisលួចយកមកគឺកន្សែងងូតទឹកធំមួយ ហើយរបស់ដែលមានតំលៃជាងគេគឺអាវ Fred Perry។
ស្រ្តី Newman បានឲ្យដឹងថា: ខ្ញុំបានទទួលចិញ្ចឹម Denis ពេលដែលវាត្រូវគេបោះបង់ចោលដែលទើបតែមានអាយុ 6សប្តាហ៍ប៉ុណ្ណោះ។ តាមខ្ញុំស្មាន វាបានលួចរបស់របរប្រហែលជាង 100មុខមកផ្ទះ។ បើសិនជាអ្នកណាម្នាក់បាត់របស់អ្វីមួយ ពួកគេអាចមកជួបខ្ញុំ៕
ដោយ៖ សិលាប្រភព៖ K14