ពិធីការិនីតៃវ៉ាន់ដំបូងគេបង្អស់ បាត់បង់ការងារ ដោយសារមានមុខ នៅក្នុងរូបថតជាមួយ Li Zongrui ដែលជាជនជាប់ចោទពីបទរំលោភនារីជាច្រើនសិបនាក់ នៅតៃវ៉ាន់។
បន្ទាប់ពីរឿងអាស្រូវរបស់កូនអ្នកមានតៃវ៉ាន់ ឈ្មោះ Li Zongrui (Justin Li) ត្រូវបានតុលាការវែកមុខ គេរំពឹងថានឹងមាននារីជាច្រើនរងគ្រោះដោយប្រយោល ដោយសារលទ្ធផលនេះ ហើយកាលពីពេលថ្មីៗនេះ ពិធីការិនីរបស់តៃវ៉ាន់ Jen Yang/Yang Ruomei (楊偌梅) គឺជាអ្នករងគ្រោះដំបូងគេបង្អស់។

ដោយសារតែមានវត្តមាននៅក្នុងរូបថតមួយសន្លឹកជាមួយនឹងជនជាប់ចោទពីបទរំលោភនារីជាច្រើនសិបនាក់ Jen Yang ក៏ត្រូវបានគណៈគ្រប់គ្រងនៃស្ថានិយទូរទស្សន៍ហៅទៅជួបជាបន្ដបន្ទាប់។

ពិធីការិនីតៃវ៉ាន់ នាង Jen Yang ((楊偌梅) ត្រូវបាត់បង់ការងារ ដោយសារមានមុខ នៅក្នុងរូបថតជាមួយ Li Zongrui
ប្រភពព័ត៌មានពីមិត្តជិតស្និទ្ធរបស់នាង បានអោយដឹងថា ក្រោយពីសុំច្បាប់សម្រាករយៈពេល ១សប្ដាហ៍ Jen Yang ក៏បានដាក់ពាក្យសុំឈប់ពីការងារ និងបានបាត់ឈ្មោះពីបញ្ជីរបស់ស្ថានិយទូរទស្សន៍នេះតែម្ដង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14