ភ្នំពេញ៖ គ្រាន់តែចេញនូវ បទចម្រៀងដំបូងភ្លាម តារាចម្រៀងសំនៀងស្រទន់ សួស វីហ្សា ទទួលបានការ គាំទ្រនិង ប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន និងស្រទាប់យុវវ័យ តាមរយៈបទមួយមាន ចំណងជើងថា កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន ។ មិនត្រឹមតែមួយ បទនេះប៉ុណ្ណោះទេ ដែលមានមហាជនគាំទ្រ សូម្បីតែបទចម្រៀង មួយចំនួនទៀត របស់នាងក៏មាន កាគាំទ្រយ៉ាង ច្រើនផងដែរ ។

កាលពីកន្លងទៅ គ្រាន់តែមកដល់ទ្រនំធំ ហង្សមាស មិនទាន់បានប៉ុន្មានផង តារាចម្រៀងសាច់ស រកម្ពស់មិនសូវបានរូបនេះ ទទួលបាន ការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន និងមិត្តភក្តិមួយចំនួន នៅក្នុងចង្កោមសិល្បៈ ដែលការរិះគន់ នោះបានចោទថា សួស វីហ្សា វាយឫកខ្ពស់ ខណៈកេរ្តិ៍ឈ្មោះកំពុង តែឆ្ពោះឡើងក្រឺតៗ នៅក្នុងទ្រនំថ្មី ។ បើទោះបីជាមាន ការរិះគន់យ៉ាងនេះក្តី ក៏ហាក់គ្មានអ្វី ប៉ះពាល់ដល់ប្រជាប្រិយភាព របស់តារាចម្រៀង ចំណូលថ្មីរបស់ ហង្សមាសរូបនេះដែរ ។

ដោយឡែកនាពេលនេះកញ្ញា សួស វីហ្សា កំពុងតែធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់ នាងស្កកចិត្តយ៉ាងខ្លាំង ខណៈខារ៉ាអូខេបទ ចម្រៀងរបស់នាង នៅមិនទាន់មាន ពន្លឺចេញមកបង្ហាញ នៅលើទីផ្សារនៅឡើយ ។ មូលហេតុដែលស្រីស្រស់ សួស វីហ្សា ធ្វើឲ្យមហាជន និងអ្នកគាំទ្រ របស់នាងស្កកចិត្ត ដោយតែពួកគេរង់ចាំ ខារ៉ាអូខេបទចម្រៀង របស់នាងជាយូរមកហើយ នឹងមកទល់ពេលនេះ ក៏ខារ៉ាអូខេបទចម្រៀងរបស់នា ងមិនទាន់ចេញលក់ នៅលើទីផ្សារនៅឡើយទេ ។

មហាជន និងស្រទាប់យុវវ័យមួយចំនួន កំពុងតែអន្ទះសាររងចាំទស្សនា ខារ៉ាអូខេបទម្រៀងរបស់ សួស វីហ្សា បទ កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន បន្ទាប់ពីស៊ីឌីបទចម្រៀងនេះ បានចរាចរលក់ នៅលើទីផ្សារ អស់រយៈពេលជាច្រើន ខែមកហើយនោះ ។ ចំពោះការយឺតយ៉ាវ ក្នុងការចេញលក់បទចម្រៀង នៅលើទីផ្សារនេះដែរ ត្រូវបានមហាជនមួយ ចំនួនលើកឡើងថា បើផលិតកម្ម ហង្សមាស យឺតយ៉ាវក្នុងការចេញ លក់ខារ៉ាអូខេបទចម្រៀង បែបនេះ ប្រហែលជាប្រជាប្រិយភាព របស់ផលិតកម្ម ហង្សមាស អាចនឹងបាត់បងការគាំទ្រ ព្រោះ ផលិតកម្មផ្សេង បានចេញខារ៉ាអូខេបទ ចម្រៀងលឿន។ ជាក់ស្តែងដូចជា ផលិតកម្ម សាន់ដេ និង ផលិតកម្មថោន ជាដើម ។

តែទោះជាយ៉ាងណាចំពោះ ការចេញខារ៉ាអូខេបទចម្រៀងនេះ ត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈ ដែលស្និទ្ធនឹង ផលិតកម្ម ហង្សមាស បង្ហើបប្រាប់ឲ្យ LookingTODAY ដឹងថា តាមពិតទៅផលិតកម្ម ហង្សមាស បានរៀបចំបទចម្រៀង របស់កញ្ញា សួស វីហ្សា និងបទចម្រៀងរបស់ តារាមួយចំនួនផ្សេងទៀត រួចរាល់ហើយ គឺត្រៀមតែចេញលក់ ក្នុងពេលឆាប់ៗខាងមុខ ។ តែមូលហេតុដែល យឺតយ៉ាវបែបនេះ ដោយសារតែខាងផលិតកម្ម បានចេញបទចម្រៀងច្រើន នៅលើទីផ្សារ ដូច្នេះមិនយូរទេ បទចម្រៀងរបស់ ស្រីស្រស់ សួស វីហ្សា នឹងត្រូវចរាចរលក់ នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះ ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល