កាលពីថ្ងៃទី ២៨ ខែមិថុនាកន្លងមកនេះជ្រូកយក្សដែលមានទំងន់ជាង ១ តោនដ៏ល្បីនៅប្រទេសចិនបានស្លាប់បាត់បង់ជីវិត។ ជ្រូកទំងន់ជាង ១០០០ គីឡូប្រវែង ២ ម៉ែត្រកន្លះ និងកំពស់ ១ ម៉ែត្រ ២ តឹកនេះត្រូវបានគេធ្វើបុណ្យសពអោយនៅក្នុងខែត្រ Zhejiang ប្រទេសចិនដែលគេបានធ្វើបុណ្យសពនៅក្នុងផ្ទះ ដាក់វាអោយដណ្ដប់ភួយហើយមានផ្កាជុំវិញខ្លួនទៀតផង។/

/

បុរសចំណាស់អាយុ ៨២ ឆ្នាំដែលជាម្ចាស់ជ្រូកមួយក្បាលនេះបានទិញវាមកចិញ្ចឹមកាលពីឆ្នាំ ២០០៣ នៅពេលដែលវាមានទំងន់ប្រមាណជាង ៤៥ គីឡូក្រាមប៉ុណ្ណោះហើយក្រោយមកវាបានក្លាយជាសត្ចចិញ្ចឹមសំណប់ចិត្តរបស់គាត់រហូតដល់មានទំងន់ជាង ១០០០ គីឡូក្រាម។

/បុរសចំណាស់ដែលជាម្ចាស់ជ្រូកយក្ស/

រំលឹកទៅគឺថាកាលពីវាមានទំងន់ ២៥០ គីឡូគ្រួសាររបស់បុរសចំណាស់នេះមានបំណងក្នុងការលក់វាចេញប៉ុន្តែបុរសចំណាស់នេះមិនព្រម។ ហើយនៅពេលដែលចិញ្ចឹមវាបាន ៤០០ គីឡូក្រាមកូនប្រុសរបស់គាត់បានមកល្បួងគាត់ម្ដងទៀតតែនៅតែមិនព្រម។/ហើយកាលពីឆ្នាំ ២០០៧ ជ្រូកនេះបានកើនទំងន់ដល់ទៅ ១០០០ គីឡូក្រាម ហើយត្រូវបានអ្នកស្រុកភូមិជាមួយគ្នាហៅថាស្ដេចជ្រូក! ហើយវាមិនអាចចេញទៅណាបាននោះទេក្រៅពីសងំដេកទីបំផុតវាក៏បានស្លាប់កាលពីសប្ដាហ៍មុននេះ។ មានមនុស្ស ១០ ទៅ ២០ នាក់ដែរដែលបានចួលរួមក្នុងពិធីបុណ្យសពរបស់ជ្រូកនេះ។ ពីដំបូងឡើយគេគិតថានឹងរៀបចំក្លាសេវាអោយកកដើម្បីរក្សាវាទុកតែដោយសារតែការបង្កកវាត្រូវការប្រាក់ច្រើននោះម្ចាស់ជ្រូកមួយនេះត្រូវសម្រេចចិត្តដើម្បីកប់វា៕

ដោយ៖ ម៉ូកាប្រភពពី៖ k14