Jessie J ដែលជាតារាចំរៀងចំណូលថ្មីម្នាក់ ដែលបានវាយលុកចូលទីផ្សារចំរៀង ពិភពលោកបានថ្មីៗនេះ ដោយសារតែបទ Price Tag នោះ ត្រូវបានគេប្រទះថតបាន ថានាងបានបញ្ឈប់ការសំដែង ពាក់កណ្តាលទី ហើយស្តីអោយទស្សនិកជន មួយចំនួនដែលបង្កបញ្ហា ។

/កាលពីថ្ងៃទី ២៦ មិថុនាកន្លងទៅនេះ Jessie J បានទៅសំដែងក្នងកម្មវិធី Isle of MTV នៅប្រទេសMalta ។ ពេលដែលនាងកំពុងសំដែងបទ Rainbow ស្រាប់តែទស្សនិកជន មួយចំនួនដែលនៅជួរខាងមុខ បានមានបញ្ហាឈ្លោះប្រកែក ប្រវាយប្រតប់គ្នា ។ គ្រាន់តែនាងឃើញភ្លាម នាងក៏បានប្រាប់អោយបញ្ឈប់ភ្លេងភ្លាមៗ ហើយស្តីអោយពួកទស្សនិកជនទាំងនោះ ទាំងនាងនៅលើឆាក ។ នាងនិយាយថា ប្រសិនបើមិនបញ្ឈប់សកម្មភាពប្រវាយប្រតប់គ្នាទេ នាងនឹងមិនសំដែងតទៅទៀតទេ ។គួរបញ្ជាក់ផងដែរថា Jessie J មិនមែនជាសិល្បការនីទីមួយនោះទេ ដែលបានបញ្ឈប់ការសំដែងពាក់កណ្តាលទី ហើយស្តីអោយទស្សនិកជន ដោយសារតែបញ្ហាជំលោះនោះទេ ថ្មីៗនេះតារាស្រីP!nk ក៏បានធ្វើបែបនេះដែរ ដើម្បីបញ្ឈប់ជំលោះក្នុងការសំដែងរបស់នាង ៕