សម្រាប់សិស្សនិស្សិតតែងតែចង់បានការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ជាពិសេសគឺនៅក្រៅស្រុកដើម្បីសិក្សាពីអ្វីថ្មី។តែបញ្ហាតែមួយដែលគេតែងតែជួបប្រទះនោះគឺបញ្ហាថវិការ បញ្ហានេះគឺជាបញ្ហាចំបងដែលនាំឱ្យសិស្សនិស្សិតភាគច្រើនបាត់បង់ទំនុកចិត្តក្នុងគិតពីការចេញទៅក្រៅ។ តែខាងក្រោមនេះយើងមានវិធីចំនួន ៥ ដែលអាចនឹងរកបានងាយស្រួលក្នុងការសម្រួលឱ្យសិស្សនិស្សិតអាចចេញធ្វើដំណើរទៅក្រៅប្រទេសបានយ៉ាងងាយស្រួល អាចមិនអស់លុយ ឬចំណាយតិច។

១. ការផ្លាស់ប្ដូរនិស្សិត ពីប្រទេសមួយទៅប្រទេសមួយ

កម្មវិធីនេះត្រូវបានគេដឹងថាមានប្រទេសជាច្រើនកំពុងតែប្រតិបត្តិដែលវាជាកម្មវិធីទាន់សម័យមួយ សាកលវិទ្យាល័យអាចចេញប្រកាសស្វែងរកនិស្សិតក្រៅប្រទេសមកផ្លាស់ប្ដូររៀនជាមួយនិស្សិតនៃសាកលវិទ្យាល័យរបស់ខ្លួន។

២. ដាក់ពាក្យទៅបង្រៀនភាសាអង់គ្លេស តាមខែត្រ ឬតាមប្រទេសជិតខាង

នេះក៏ជាវិធីល្អផងដែរ ព្រោះការប្រើប្រាស់ភាសាអង់គ្លេសគឺជាយាន្តចំបង ហើយនិស្សិតដែលអាចបង្រៀនភាសាអង់គ្លេស បានអាចប្រើវិធីនេះបាន។

៣. ស្វែងរកការងារធ្វើនៅក្រុមហ៊ុនទេសចរណ៍

ស្ដាប់ទៅហាក់ដូចជាមិនទំនង ប៉ុន្តែប្រសិនបើអ្នកអាចធ្វើបាននោះមុខជាអាចចេញទៅក្រៅបានយ៉ាងងាយ។

៤. ចូលរួមក្នុងកម្មវិធីប្រកួតផ្សេងៗ

ការចូលរួមកម្មវិធីប្រកួតយុវជនគឺអាចនាំឱ្យអ្នកមានសំណាងក្នុងការចេញទៅក្រៅប្រទេសតាមស្ថាប័នផ្សេងៗ។

៥. ធ្វើការឱ្យក្រុមមនុស្សធម៌

ការងារក្នុងក្រុមមនុស្សធម៌ ឬមូលនីធិផ្សេងៗអាចនាំឱ្យអ្នក មានឱកាសក្នុងការចេញទៅលេងស្រុកក្រៅ ក៏ដូចជាការចេញទៅរៀនផងដែរ៕

/

ដោយ៖ ផានិតប្រភពពី៖ Bussinessinsider