ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ដែលទើបតែ បានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា អាជ្ញាធរចិន បានស្រង់ សាកសពជ្រូកដែលមានចំនួនដល់ទៅ ៩០០ ក្បាលពីទន្លេសៀងហៃ ដែលជាប្រភពទឹកដ៏សំ ខាន់របស់ប្រជាជនក្នុងទីក្រុង។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ មន្រ្តីផ្លូវការក៏កំពុងតែតាមដានស៊ើបអង្កេតរូបមូល ហេតុពិត ថាតើសាកសពជ្រូកទាំងអស់នេះមកពីណា? លើសពីនេះទៅទៀត ក៏មានមតិយោ បល់មួយ ត្រូវបានលើកឡើង ដោយបានបង្ហោះចូលទៅក្នុងគេហទំព័រ គណៈកម្មការកសិកម្ម ក្រុង ដោយបានគូសបញ្ជាក់ថា មិនទាន់មានភស្តុតាងអាចបញ្ជាក់ច្បាស់នៅឡើយទេ ថាតើ សាកសពសត្វជ្រូកទាំងនេះ ត្រូវបានយកមកចាក់ចោល ឬក៏មកពីរោគរាលដាលទៅលើសត្វ ពាហនៈ។
លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍ដដែលនោះបន្ថែមថា អាជ្ញាធរប្រចាំសង្កាត់ Song- jiang ក៏ដូចជាប្រចាំក្រុង បានដុតដៃដុតជើង ក្នុងការសំអាតទន្លេ ដោយស្រង់ចេញនូវសាកសពជ្រូកទាំងនោះកាលពីរាត្រីថ្ងៃសុក្រ លុះមកដល់វេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ សាកសពទាំងនោះត្រូវបានរកអោយឃើញថា មានចំនួនច្រើនដល់ទៅ ៩០០ ក្បាលឯណោះ។ គួររំឭកផងដែរថា អាជ្ញាធរការពារប្រព័ន្ទទឹកស្អាត និងបរិស្ថាន ក៏កំពុងតែចេញប្រតិបត្តិការរបស់ខ្លួនដើម្បីធានាអោយបានថា គុណភាពទឹក មិនបង្កជាហានិភ័យណាមួយ ដល់សុខាមាលភាពប្រជាជននោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost