យល់ដឹង៖ នៅពេលដែលមានមនុស្សជាច្រើន មានសភាពញៀនទៅនឹងការផឹកស្រា រដ្ឋាភិបាលប្រទេសអង់គ្លេស បានរកវិធានការជាច្រើន ដើម្បីទប់ស្កាត់ បញ្ហានៃការផឹកសា្រនេះ។ ជាក់ស្ដែង ប៉ុន្មានខែមុននេះ គេបានថតស្ប៉តពាណិជ្ជកម្ម​ រូបមនុស្សស្លាប់ មានចេញឈាម ចេញពីក្នុងកញ្ចក់នៃបន្ទប់ទឹក នៅកន្លែងកំសាន្ដ ឬផឹកស៊ី ដើម្បីជាការដាស់អារម្មណ៍ ដល់អ្នកផឹកស្រាទាំងអស់ កុំអោយផឹកហួសប្រមាណពេក ដែលនោះ អាចបណ្ដាលអោយមានគ្រោះថ្នាក់ ពេលកំពុងបើកបរ ធ្វើដំណើរទៅផ្ទះវិញ។

width=450

width=450

តែពេលថ្មីៗនេះវិញ គេបានផ្សាយពាណិជ្ជកម្មមួយទៀត ដោយបានណែនាំ ចំពោះអ្នកផឹកស្រាទាំងអស់ថា អោយតែផឹកស្រា គឺអាចទទួលរងនូវការខ្មាស់អៀន ដូចក្នុងវីដេអូផ្សាយនេះអញ្ចឹង ពោល គឺមនុស្សស្រីខ្លះ អាចវង្វេងបាត់ទ្រនាប់ជើង ដើរលែងត្រង់ផ្លូវ​ និងបុរសខ្លះទៀត ដើរឆ្លងផ្លូវមិនស្គាល់ឡាន ឬអ្នកខ្លះទៀត ដើរធ្លាក់ពីជណ្ដើរយន្ដក៏មាន។

width=449

width=448

ជាការពិតណាស់ នេះគឺជាវីដេអូមួយ ដែលបានណែនាំយើង អោយចេះប្រមាណខ្លួន ពោលគឺកុំផឹកស្រាហួសហេតុ ដល់ថ្នាក់វង្វេងវង្វាន់ពេក។ នេះជាវីដេអូឃ្លីប សូមចុចដើម្បី៕

បើស្រវឹង សូមកុំបើកបរ។

 

ដោយ៖ នារីប្រភព៖ dailymial