នាង Gaile Lok តារាបង្ហាញម៉ូដហុងកុង ដ៏ល្បីល្បាញកាលពីពេលថ្មីៗនេះនាងបានចេញមុខមកបកស្រាយអំពីរឿងរ៉ាវលែងលះស្ងាត់ៗរវាងនាង និងអតីតស្វាមីគឺលោក Leon Lai នៅក្នុងកម្មវិធីសម្ភាសន៍តារានៃវិទ្យុមួយជាមួយនឹងមិត្តល្អរបស់នាងគឺ Vanessa Yeung។/នាងបាននិយាយថានាងបានលែងលះដាច់ជាមួយនិង Leon ហើយប៉ុន្តែពួកគេនៅតែទាក់ទងគ្នាយ៉ាងស្និទ្ធស្នាលក្នុងនោះ Leon ធ្លាប់បានទិញរថយន្តអោយនាងដែលមានតម្លៃថ្លៃ តែដោយសារតែនាងមិនចេះបើករថយន្តជាហេតុបណ្ដាលអោយនាងលក់វាចេញ ហើយនាងក៏ធ្លាប់ទិញស្រាដែលមានតម្លៃថ្លៃ ៤ ដបជាកាដូរសម្រាប់ថ្ងៃខួបកំណើតអតីតស្វាមីផងដែរ។/ក្នុងសំនួរដែលសួរថានាងទទួលបានទ្រព្យសម្បត្តិប៉ុន្មានពីការលែងលះ នាងក៏បាននិយាយដោយមិនលាក់លៀមផងដែរថា ទោះបីជាមានមនុស្សនិយាយមិនពិតថានាងបានទទួលប្រាក់ដោយការចែកទ្រព្យពេលលែងលះជាង ៣០ លានដុល្លាក្ដី ក៏ការពិតទៅនាងទទួលបានត្រឹមតែជាង ១ លានដុល្លាកន្លះប៉ុណ្ណោះ ហើយវាជាចំនួនដែលនាងសុំ ព្រោះនាងមិនចង់បានច្រើននោះទេ នាំអោយគេថានាងជាមនុស្សស្រីឃើញតែប្រាក់ នាងគ្រាន់តែចង់យកប្រាក់មកប្រកបរបរថ្មីតែប៉ុណ្ណោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ asiancrunch