កាលពីប៉ុន្មានថ្ងៃមុន ស្មាតហ្វូន Xiaomi Mi 5c បានបែកធ្លាយព័ត៌មានដែលនិយាយថា វានឹងត្រូវបានបង្ហាញខ្លួននៅចុងខែធ្នូ ជាមួយនឹងតម្លៃត្រឹមតែ ៩៩៩យ័ន (ប្រហែល ១៤៤ដុល្លារអាមេរិក) ហើយថ្ងៃនេះ ព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីនរបស់វា ក៏បានបែកធ្លាយ។

យោងតាមព័ត៌មានថ្មីបំផុតពីទំព័រ Androidheadlines ស្មាតហ្វូន Xiaomi Mi 5c នឹងមានអេក្រង់ 5.5 inch Full HD ប្រូសេសឺរ 2.2 GHz , RAM 3 GB, ROM 64 GB និងកាមេរ៉ាមុខក្រោយ 8/12 MP។

មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ប្រូសេសឺរ 8-core ល្បឿន 2.2 GHz នោះគឺជាឈីបអ្វីនៅឡើយ ប៉ុន្តែ ប្រភពមួយចំនួនជឿថា នោះគឺជាឈីបដែលក្រុមហ៊ុន Xiaomi បង្កើតឡើងដោយផ្ទាល់ ដែលមានឈ្មោះថា Pine Cone។ ក្រៅពីនេះ ស្មាតហ្វូនខាងលើនេះ ក៏នឹងដំណើរការដោយ Android 6.0 ជាមួយនឹងឌីសផ្លេ MIUI 8 របស់ Xiaomi។
ប្រែសម្រួល ៖ តារាប្រភព ៖ gsmarena