មិនត្រឹមតែបំពេញភារកិច្ចជាអ្នកទប់ទល់ទឹក និងធូលី ប៉ុណ្ណោះទេ Xperia Z2 ថែមទាំងបង្ហាញនូវភាពខ្លាំងរបស់ខ្លួន នៅក្នុងទឹកកកទៀតផង។

/

Sony Xperia Z2 គឺជាស្មាតហ្វូនល្អបំផុតមួយ នាពេលបច្ចុប្បន្ន ជាមួយនឹងរចនាបទប្រណិត រឹងមាំ គ្រឿងម៉ាស៊ីនលំដាប់កំពូល និងត្រូវបានបំពាក់បច្ចេកវិទ្យា ទប់ទល់ទឹក និងធូលី ទៅតាមស្ដង់ដា IP58 មានន័យថា វាអាចត្រាំទឹក ជម្រៅ ១ម៉ែត្រ ក្នុងរយៈពេល ៣០នាទី។

/

/

ក្នុងបណ្ដាសកម្មភាពសាកល្បងថ្មីៗនេះ Xperia Z2 សុទ្ធតែបានបង្ហាញភាពខ្លាំងរបស់ខ្លួន ជាងអ្វីដែលក្រុមហ៊ុនអះអាង។ ដូច្នេះ នៅក្នុងការធ្វើតេសលើកនេះ ទំព័រ Nixanbai របស់ ប៊ុលហ្គារី បានសម្រេចចិត្ត “ធ្វើបាប” Xperia Z2 ខ្លាំងជាងការសាកល្បងនានា ដោយការបង្កកក្នុងទឹកកក ជាមួយនឹងផ្លែឈើមួយចំនួន ក្នុងរយៈពេលដល់ទៅ ១២ម៉ោង។

width=499

/

/

ការបង្កកក្នុងទឹកកក រយៈពេលយូរបែបនេះ តើ Xperia Z2 នឹងទៅជាយ៉ាងណា សូមទស្សនា វីដេអូខាងក្រោម។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Nixanbai/Youtube