តួសម្តែងស្រីរបស់ក្រុមហ៊ុនភាពយន្ត Bollywood ដែលជាជនជាតិឥណ្ឌា គឺនាងSherlyn Chopra នឹងក្លាយជាស្រ្តីឥណ្ឌាថតរូបអាក្រាតកាយដំបូងគេបង្អស់ នៅលើទំព័រមុខរបស់ទស្សនាវដ្តី Playboy ។

ទោះបីជាការបោះពុម្ភផ្សាយនូវទស្សនាវដ្តីមួយនេះ ត្រូវបានហាមឃាត់ នៅក្នុងសង្គមប្រទេសឥណ្ឌាក៏ដោយ តែវានៅតែអាចរកមើលបាននៅតាមប្រព័ន្ធអ៊ិនធើណែតដដែល ។ គួររំឮកផងដែរថា នាង Chopra ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន BBC ផងដែរ ដោយនាងបានបញ្ជាក់ថា នាងនឹងមិនធ្វើអោយឧកាសមួយនេះ រំលងទៅដោយឥតប្រយោជន៍នោះទេ ពោលគឺនាងនៅតែបន្តថតរូបអាក្រាតកាយអោយទស្សនាវដ្ត៏ដ៏ល្បី ក្នុងស្រទាប់មិត្តៗយុវវ័យដដែល។

លើសពីនេះទៅទៀត បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានរាយការណ៍អោយដឹងថា មិនបានប៉ុន្មានម៉ោងក្រោយផង រូបថតអាក្រាតកាយរបស់នាងត្រូវ ចែករំលែក ក៏ដូចជាសាយភាយពាសពេញប្រព័ន្ធអ៊ិនធើណែត ។ តែទោះបីជាមានការចេញផ្សាយនូវរូបអាក្រាតកាយរបស់តារាសម្តែងស្រីរូបនេះក៏ដោយ ក៏នាងនៅតែបន្តនិយាយ ដោយបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ៖ នាងពិតជាមានមោទនភាព ខណៈពេលដែលបានក្លាយជាស្រ្តីឥណ្ឌាដំបូងគេបង្អស់ ក្នុងការថតរូបទំព័រមុខអោយទស្សនាវដ្តី Playboy ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Diva