មិនគួរអោយជឿ ៖ មនុស្សប្រមាណជាង ២៦០ នាក់ត្រូវបានរកអោយឃើញ បានផ្អើលនាំគ្នាជិះកង់អាក្រាតកាយ នៅក្នុងទីក្រុង Melbourne ប្រទេសអូស្រា្តលី កាលពីថ្ងៃទី៣ មីនាកន្លងទៅ ក្នុងឧកាសថ្ងៃបុណ្យ World Naked Bike Ride Day ប្រចាំឆ្នាំ។

គួរបញ្ជាក់ផងដែរថា ប្រធានបទក្នុងឆ្នាំនេះ ក្នុងការប្រារព្ធទិវាជិះកង់អាក្រាតកាយនោះគឺសន្តិភាព និងសុខសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសសំរាប់អ្នកជិះកង់។លើសពីនេះបើតាមគេហទំព័របរទេស As Bare as You Dare បានគូសបញ្ជាក់អោយដឹងថា ៖ ពួកយើងហ៊ានធ្វើបែបនេះ ដោយប្រឈមមុខជាមួយនឹងអ្នកដំណើរផ្សេងទៀត ខណៈពេលដែលពួកយើងអាក្រាតកាយ ក៏ដូចជា សារមួយដើម្បីជាការក្រឿនរំឭក ពីផលប៉ះពាល់អវិជ្ជមាន ដែលបានបង្កឡើងដោយមធ្យោបាយធ្វើដំណើរផ្លូវគោកទាំងនោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ spy