បន្ទាប់ពីបានចាកចេញពីទីក្រុងឡុងដ៍មកស្រុកបារាំង តារាចម្រៀង រីហាណា ស្ទើរតែបង្កអោយមានជម្លោះធំនៅឯទីក្រុងប៉ារីស។
Rihana តារាចម្រៀងស្រីវ័យ២៤ឆ្នាំ បានសរសេរ និងបង្ហោះកាលវិភាគនៃជើងរថភ្លើង របស់ខ្លួនមកក្រុងប៉ារីស ប៉ុន្តែនៅពេលមានអ្នកគាំទ្រឈររង់ចាំទទួលនាងយ៉ាងច្រើន នាងបែរជាខឹង និងបង្ហាញឥរិយាបថមិនគាប់បីទៅវិញ។

Rihana បានសរសេរជេរប្រជាជនបារាំងថា៖ «ពួកបារាំងពិតជាឆ្កួតឡប់មែន។ ទំរាំតែចេញផុតពីស្ថានីយរថភ្លើង វាពិបាកដូចដើរចេញពីនរកអ៊ីចឹង»។

អ្វីដែល Rihana បានធ្វើ ត្រូវបានគេយល់ថា ជាការខ្វះសិល្បធម៌។ ចំណែកប្រធានផ្នែកសន្តិសុខស្ថានីយរថភ្លើង ថ្លែងថា Rihana ពិតជាមនុស្សគ្មានការទទួលខុសនោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD